ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន បើករថយន្តCRVហោះឡើងសួន បុកស្លាកសញ្ញាចរាចរណ៍ប៉ើងដាច់

4 ខែ មុន 18 តូ សុផល

ភ្នំពេញ ៖ រថយន្តCRVមួយគ្រឿងបើកបរដោយបុរសជនជាតិចិន ល្បឿនលឿនដូចហោះឡើងខឿនសួនទ្រូងផ្លូវ បុកប៉ើងដាច់ទាំងស្លាកសញ្ញាចរាចរណ៍ កាលពីវេលាម៉ោង៩និង០៥នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក CRV ពណ៌ស្លែ ខាងលើ ពាក់ស្លាកលេខ ព្រះសីហនុ 2A-6501 បើកបរដោយបុរសជនជាតិចិន បោះពួយល្បឿនលឿន មិនដឹងថា ស្រវឹងស្រា ឬប្រញាប់ទៅណានោះទេ បើកដូចហោះ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រេចង្កូតហោះឡើងខឿនសូន ទ្រូងផ្លូវ ទៅបុកស្លាកសញ្ញាចរាចរណ៍ ដាច់ប៉ើង ភ្លាមៗ រថយន្តបំរ៉ុងបើករត់ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ចោមរោមព័ទ្ធជុំជិតរថយន្ត ធ្វើឲ្យជនជាតិចិនរូបនេះ លែងហ៊ានបើកចេញ ហើយមិនខ្ចីចុះពីលើរថយន្តទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ រាល់ផលប៉ះពាល់ដោយជនជាតិចិនរូបនេះបើកឡានបុក មានតែប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋានក្រុងភ្នំពេញ នាំយកទាំងរថយន្តទាំងអ្នកបើកបរ ទៅកាន់ការិយាល័យ រងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់