ព្រឹតិ្តការណ៍ថ្មីៗ

ដល់តុលាការ ហើយ! ប្រធានក្រុមហ៊ុន GCG ASIA ដែល យករូប និងឈ្មោះសម្ដេចតេជោ ហ៊ុន សែន ទៅបង្ហោះខុសច្បាប់

4 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បញ្ជូន ប្រធានក្រុមហ៊ុន GCG ASIAដែលបានយកឈ្មោះ និង រូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងឈ្មោះធនាគារជាតិកម្ពុជា ទៅបង្ហោះខុសច្បាប់នោះ ត្រូវបានទៅតុលាការដើម្បីចាត់វិធានការបន្ដតាមនីតិវិធី ។

ក្រោយពេលបញ្ជូនដល់តុលាការហើយនោះ នៅពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មុនឈានដល់ការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរបន្ដចំណាត់ការ បន្ដទៀត ។

មន្រ្តីនគរបាលជាន់ខ្ពស់ផ្នែកសន្តិ សុខផ្ទៃក្នុង បានថ្លែងថា សម្រាប់ករណីនេះ ស្រ្តីជាប្រពន្ធដែលរងការចាប់ខ្លួនជាមួយប្តីកាលពីម្សិលមិញនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញដោយ សារ រកមិនឃើញមានការជាប់ពាក់ព័ន្ធនឹងបទ ល្មើសមួយនេះ ។ ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយ ធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា ។

សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច មន្រ្តីធនាគារជាតិ និងមន្រ្តីគណៈកម្មការមូលបត្រកម្ពុជា ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូន ពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ