ព្រឹតិ្តការណ៍ថ្មីៗ

សាំមែន! កំពុងតែអ៊ុត​ ស្រង់ដើម!អោនឈ្ងោកៗ ប៉ូលិសមកក្របួចជាប់ប្រាំនាក់..

4 ខែ មុន 84 តូ សុផល

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រតិ្តការ បង្ក្រាបទីតាំងបាញ់អាប៉ោងមួយកន្លែងនិងឃាត់ខ្លួនបានមនុស្សចំនួន៥នាក់។កិច្ចប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក វរសេនីយ៍ត្រី មុី គឹមសាន អធិការង ស្រុកបវេល បង្ក្រាប នៅចំណុចភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេលាខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

ប្រភពព័ត៌មានបានអោយដឹងថា៖ក្រុមអ្នកញៀនអាប៉ោងទាំង៥នាក់នោះមានឈ្មោះ:១-ឃឹម បារាំង ភេទប្រុស អាយុ៤៨ឆ្នាំ ២-ឈ្មោះ លី ឡាយ ភេទប្រុស អាយុ៥១ឆ្នាំ ៣-ឈ្មោះ ញុឹក លន់ ភេទប្រុស អាយុ៤៩ឆ្នាំ ៤- ឈ្មោះ ឡាយ គឹមហាន ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៥-ឈ្មោះ ណេង ណៃ ភេទស្រី ៤៩ឆ្នាំ នាក់ទាំងអស់គ្នារសនៅ ក្នុងស្រុកបវេល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖មេ អាប៉ោង ៤គ្រាប់ ម៉ូតូ២គ្រឿង លុយខ្មែរចំនួន២០០,០០០៛ ទូរស័ព្ទ១គ្រឿង កូនកាំបិត១ និងសម្ភារៈល្បែងសុីសងមួយចំនួនទៀត។

ប្រភពបានបន្តថាៈ ក្រុមអ្នកលេងល្បែងទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ រួចអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ