ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា

2 ខែ មុន 27 តូ សុផល

កំពត៖ នៅរសៀល ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦២ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលជាបុណ្យព្រះពុទ្ធសាសនាធំជាងគេនៅលើពិភពលោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋពុទ្ធសានិកជន យាយជី តាជី សរុបប្រមាណ ៤០០ នាក់ ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋ​ ពុទ្ធសាសនិកជន បាន ឧបត្ថម្ភថវិកាសរុប ១៥លានរៀល​ ចំពោះការរៀបចំពិធិបុណ្យវិសាខបូជានេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៦,៩២០,០០០រៀល ដល់ យាយជី តាជីចំនួន២៥៥នាក់ ដោយម្នាក់ទទួលបាន ២ម៉ឺនរៀល និងកងកម្លាំងចំនួន៦១នាក់ ដោយម្នាក់ទទួលបាន ៣ម៉ឺនរៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!