ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ប្រទេស មានសុខសន្តិភាព យើងរួមគ្នាកសាង ដើម្បីភាពរីកចម្រើន

3 ខែ មុន 25 តូ សុផល

ខេត្តបាត់ដំបង៖ លោក ហ៊ុន ម៉ាណែត ដង្លែងនៅក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តឧត្តមត្រៃសិក្ខារាម

ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹក ថ្ងៃសៅរ៍ ទី១៨ ឧសភា ២០១៨ បានថ្លែងថា៖ ខណ:ប្រទេសមានសុខសន្តិភាព យើងរួមគ្នាកសាងដើម្បីភាពរីកចម្រើន បើយើងនៅវាយគ្នា យើងមិនមានឱកាសកសាងប្រទេសនោះទេ។ យើងរួមគា្នទាំងកម្លាំង កាយចិត្ត ថវិកាចូលរួមពីសំណាក់ចារការចៅវត្ត សប្បុរសជិតឆ្ងាយដើម្បីឲ្យសាសនាយើងរស់។ សន្តិភាពយើងឈប់ច្បាំងគ្នាធ្វើឲ្យយើងមានលទ្ធភាពអាចបង្កបង្កើនផល។ ប្រកបជីវភាពអាចចែករំលែកជួយចែករំលែកគ្នា។

នេះជាការប្រែមុខមាត់ថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ដែលពីមុនកន្លែងនេះជាអតីតកន្លែងសមរភូមិប្រយុទ្ធ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាតំបន់អភិវឌ្ឍ កសាងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ សូមអបអរសាទរចំពោះសមិទ្ធផលនៅថ្ងៃនេះ ហើយពិតណាស់យើងត្រូវកសាងបន្តទៀត យើងមិនបញ្ចប់ត្រឹមថ្ងៃនេះទេ។

លោក លើកឡើងថា ព្រះពុទ្ធសាសានា ជាសាសនាមួយដែលយើងតែងតែប្រកាន់ខ្ជាប់ខ្ជួនជាយូរលង់ណាស់មកហើយ ការបន់ស្រន់ ការជឿទៅលើបុណ្យបាប នេះគឺជាតម្រូវការ របស់វិស័យព្រះពុទ្ធសាសនា ដែលយើងតែងតែឃើញមាននៅគ្រប់ទីកន្លែង ខណៈពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពល្អ។

ដូចអ្វីដែលយើងបានឃើញជាក់ស្តែង កន្លែងណាដែលមានប្រជាពលរដ្ឋរស់នៅគឺតែងតែចាប់ផ្តើមនាំគ្នាធ្វើភូមិ ធ្វើឃុំ ហើយកន្លែងនោះ ត្រូវមានសាលារៀន ត្រូវមានពេទ្យ និងដាច់ខាតត្រូវតែមានវត្តអារាម។ សាសានាបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសអោយយើងយល់ដឹងពីបុណ្យបាប ធ្វើអ្វីល្អគឺល្អ កុំអោយតែសាងបាប ទី១ធ្វើបាបខ្លួនឯង អត់រៀន អត់សូត្រ ដើរបំផ្លិចបំផ្លាញ ទី២ធ្វើបាបឪពុកម្តាយ ទី៣ ធ្វើបាបសង្គម ធ្វើបាបអ្នកដ៏ទៃ បំផ្លាញជាតិ។ ដូច្នេះហើយការបង្រៀនប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាមិនមែននៅក្នុងអាវត្តអារាមនោះទេ គឺការបណ្តុះសីលធម៌ គុណធម៌ដោយផ្អែកលើព្រះពុទ្ធសាសនា ជាមួយគ្នានេះការដឹកនាំប្រទេសគឺធ្វើបុណ្យជាមួយប្រជាពលរដ្ឋ គឺធ្វើល្អបានល្អដែលសម្តេចតេជោបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ដោយរំដោះប្រទេសជាតិ ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីចុះជួយបម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសតទៅទៀត។ យើងកសាងបានប៉ុណ្ណោះហើយ មិនចង់ដោយក្រោយទៅវិញទេ។ នេះគឺដោយសារការជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានការរីកចម្រើន នឹងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនិងរួមគ្នាអភិវឌ្ឍប្រទេសជាតិ។

 

សូមបញ្ជាក់ថា បន្ទាប់មក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក បានប្រគល់ផ្ទះចំនួន៥ខ្នងដែលជាអំណោដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជន ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!