ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងគណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ច និងធ្វើទស្សនកិច្ចតាមបណ្ដាអង្គភាពកងទ័ពប្រជាជនវៀតណាមសំខាន់ៗ

3 ខែ មុន 52 តូ សុផល

វៀតណាម៖ ក្រោយពីបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ កងទ័ពប្រជាជនវៀតណាមរួចមក

គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើទស្សនកិច្ចនៅតាមបណ្ដាអង្គភាពកងទ័ពប្រជាជនវៀតណាមសំខាន់ៗ។

នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ព ជើងគោកកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ច និងធ្វើទស្សនកិច្ចសាលានាយទាហានកងទ័ពជើងគោកទី ១នៃក្រសួងការពារប្រទេស សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់មក នៅថ្ងៃដដែលនោះដែរ
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ធ្វើទស្សនកិច្ចវិទ្យាស្ថានការពារព្រំដែន នៃបញ្ជាការដ្ឋានការពារព្រំដែន។

ក្នុងឱកាសនោះ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ព ជើងគោក បានជួបសំណេះសំណាល ជាមួយនឹងសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅទីនោះផងដែរ។

នៅនៅថ្ងៃដដែលនោះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ក៏បានធ្វើទស្សនកិច្ចទីបញ្ជាការវរសេនាធំ លេខ ១០២ នៃកងពលធំលេខ ៣០៨ ផងដែរ។

សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃកងទ័ពប្រទេសពីរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!