ព្រឹតិ្តការណ៍ថ្មីៗ

រំលោភយ៉ាងហ្នឹង មេៗ ទ្រាំម្តេចបាន?

4 ខែ មុន 232 តូ សុផល

ភ្នំពេញ  ៖ កម្លាំងចម្រុះ ខណ្ឌមានជ័យ នៅថ្ងៃទី១៧   ខែមេសា  ឆ្នាំ២០១៩  វេលាម៉ោង៨:០០ នាទី  បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២ ត្រង់ចំណុចមុខផ្ទះបោកអ៊ុត ២កន្លែង ដែលដាក់ ហាលសម្លៀកបំពាក់ និងចតរថយន្តរំលោភយកចិញ្ចើមផ្លូវ គ្មានផ្លូវដើរ សម្រាប់អ្នកដើរថ្មើជើង ស្ថិតនៅ ភូមិ ព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  និងមិនឲ្យបន្តដាក់ ទទឹងទទែង  និងនៅលើដងផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ពេលបងប្អូនធ្វើដំណើរទៀតនោះទេ។

សមាសភាពចូលរួម

លោក វរសេនីយ៍ត្រី ជឹម  សុភ័ក្រ្ត   អធិការរង  លោក ព្រិន្ទបាលឯក  រ៉ន  ចាន់ណា  រងផ្នែកសណ្តាប់ធ្នាប់ លោក  ឡេង ភក្ត្រា  ប្រធានសណ្តាប់ធ្នាប់ខណ្ឌ  កំលាំងប៉ុស្តិ៍ចំនួន៣នាក់  កំលាំងសណ្តាប់ធ្នាប់សាលាខណ្ឌ២៥នាក់ និង កំលាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន៣នាក់។

ដើម្បីកាត់បន្ថយផ្លូវកកស្ទះចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់លោក ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ  និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក  ម៉េង  វិមានតារា អធិការនគរបាលខណ្ឌមានជ័យ  កម្លាំងចម្រុះខាងលើបានចុះរៀបចំសណ្ដាប់ធ្នាប់អោយបានស្អាត បន្ទាប់ពីមានបងប្អូនអាជីវកម្មករ ដាក់សម្ភារៈលក់ដូរ ឬសង់តូបលក់យកចិញ្ចើមផ្លូវ រំលោភយកផ្លូវសាធារណៈ និងតែងតែណែនាំឲ្យប្រជាពលរដ្ឋយល់ពីព្រំប្រទល់ដី និងផ្លូវសាធារណៈ និងចញ្ចើមផ្លូវថ្មើរជើងសំរាប់ដើរ និងជាសោភណ្ឌភាពផ្លូវសាធារណៈផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ