ព្រឹតិ្តការណ៍ថ្មីៗ

ចិន ! បើករថយន្តបុករថយន្ត២គ្រឿង ចតឈប់ស្ងៀម

1 ខែ មុន 23 តូ សុផល

ភ្នំពេញ ៖  បុរសជនជាតិចិនម្នាក់ ទំនងស្រវឹងបើករថយន្ត RAV4 ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្តកាមរីហាយប្រីតដែលចតស្ងៀមរុញទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលអោយរងការខូចខាត។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨  ខែឧសភា  ឆ្នាំ២០១៩  នៅចំណុចគល់ស្ពានអាកាសឥន្ទូ ខាងលិច  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុ រថយន្តម៉ាកកាមរីហាយប្រីត ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ 2AR-1167 និងរថយន្តមួយគ្រឿង ម៉ាក TUCSON ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 2AZ-2563 ចតស្ងៀម  នៅលេីដងផ្លូវមុខសណ្ឋាគារ  អេនិក ប៊ូនិក  ក្នុងទិសដៅពីកើតទៅលិច  ក្រោយមកស្រាប់តែមានរថយន្តម៉ាក RAV4 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY 9816 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនសង្ស័យស្រវឹង ក៏រេចង្កូតទៅបុករថយន្តហាយប្រីត រុញទៅបុករថយន្តម៉ាក TUCSON បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើរសម្របសម្រួលដោយភាគីបង្កចេញថ្លៃជួសជុលទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!