ព្រឹតិ្តការណ៍ថ្មីៗ

ចិន! Range Rover ពន្លះផ្លាកសញ្ញាចរាចរណ៍ និងចិញ្ចើមផ្លូវ ក្រឡាប់ជាច្រើនជុំ

1 ខែ មុន 43 តូ សុផល

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង បានជ្រុលទៅបុកផ្លាកសញ្ញាចរាចរណ៏និងចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់ផ្លាក់សញ្ញាមួយដើម រថយន្តដាច់កង់ខាងមុខ អស់មួយ ក្រឡាប់ជាច្រើនជុំ ទៅមុខលេងរួច ចំណែកអ្នកបើកបររងរបួសបែកក្បាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលា ម៉ោង៤និង៤០នាទីព្រឹក ថ្ងៃសៅរ៏ ទី១៨ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៧០ (ទំនប់ទួលគោក) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-1688 ធ្វើដំណើរតាមបណ្តោយផ្លូ លេខ៧០ (ទំនប់ទួលគោក) ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំងរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកផ្លាក់សញ្ញាចរាចរណ៏បាក់អស់១ដើមនិងបាក់បែកចិញ្ចើមផ្លូវអស់ជាច្រើនអិត ចំណែក រថយន្តដាច់កង់ខាងមុខខាងស្តាំអស់មួយ ក្រឡាប់ជាច្រើនជុំទៅមុខលេងរួច។រីឯម្ចាស់រថយន្ត រងរបួសបែកក្បាលត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗផងដែល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!