ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសុំសីល ក្នុងឱកាសបុណ្យវិសាខបូជា នៅវត្តគាថាវង្ស ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត

1 សប្តាហ៍ មុន 19 តូ សុផល

កំពត៖ នៅព្រឹក.ថ្ងៃសៅរិ៍ ១៥កើត ខែ ពិសាខ ឆ្នាំកុរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៩

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសុំសីល ក្នុងឱកាសបុណ្យវិសាខបូជា នៅវត្តគាថាវង្ស ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ។

អង្គពិធីនេះ មានការចូលរួមពី៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត តាជី យាយជី ប្រជាពុទ្ធបរិស័ទ ចំនួន ប្រមាណ៣០០ នាក់។

ពិធីសុំសីលនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។

បន្ទាប់មក បានបន្តដំណើរ ចុះពិនិត្យទីតាំងសំណង់ព្រះវិហារ វត្តម្រោម ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!