ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់ផ្តាច់ជីវិតបុរសម្នាក់ នៅស្រុកឯកភ្នំ

1 សប្តាហ៍ មុន 25 តូ សុផល

បាត់ដំបង៖បុរសម្នាក់ឈ្មោះ ចាន់ ហឿប ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះបានដឹកគោពីវាលត្រលប់មកផ្ទះវិញស្របពេលមេឃកំពុងងងឹត ពពកខ្មួលខ្មាញ់ ស្រាប់តែមានរន្ទះបាញ់ផ្តាច់ជីវិតបុរសខាងលើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញភូមិ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យរួចអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។

បន្ទាប់មកសមត្ថកិច្ចបានប្រគល់ (សព) ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!