ព្រឹតិ្តការណ៍ថ្មីៗ

ស្ថានទូតចិនប្រចាំកម្ពុជា បកស្រាយរឿងជនជាតិចិន មួយក្រុម បង្ហោះវីដេអូ ….

4 ខែ មុន 109 តូ សុផល

Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 ៖ សេចក្ដីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំកម្ពុជាអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេតក្នុងពេលថ្មីៗនេះ នៅលើប្រព័ន្ធអ៊ីនធើណេតមានវីដេអូខ្លីមួយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសជាងដប់នាក់ដោយហៅខ្លួនឯងថា មកពីទីក្រុង Chongqing ប្រទេសចិន ហើយនិយាយក្អេងក្អាងថា នឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។

ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះ ត្រូវបានថតដោយជនជាតិចិន មកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។

ឆ្នាំនេះ គឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ។

中国驻柬使馆对网络流传中国人疑似涉黑视频调查情况的通报
日前,网传十余名自称来自中国重庆的男子拍摄的疑似涉黑短视频,其中扬言要搞乱柬埔寨西哈努克港的治安。
经中国警方认真调查,该视频系中国重庆在柬务工人员于今年3月酒后“恶搞”所拍,视频中人员不涉及任何黑社会组织。
今年是中柬执法合作年,双方将采取切实措施,深化执法安全合作,造福两国人民。

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ