ឆក់សម្រេច៤លើក ទើបសមត្ថកិច្ច ឃាត់ខ្លួនបាន

5 ខែ មុន 53 តូ សុផល

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិន ថាកាលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៥ និង ០០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើងម្តុំវត្តនាគវន្ត័ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទ្រព្យសម្បត្តិ ) ក្នុងរាជធានីភ្នំពេញ ចំនួន៤ករណី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ។

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ  ពណ៌ ស ) ប្រព្រឹត្តនៅចំណុចចុងស្ពានអាកាសផ្សារដីហុយ  ផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ   រាជធានីភ្នំពេញ កាលពីថ្ងៃ   ទី ០១ ខែ  ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ១០ នាទី  ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ  )  ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D  ផ្លូវលេខ២០១ ក្រុម១០ ភូមិ២  សង្កាត់ទួលស្វាយព្រៃ២  ខណ្ឌចំការមន   រាជធានីភ្នំពេញ  កាលពីថ្ងៃទី  ០៧  ខែ  មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០៥ នាទី ។

ជនរងគ្រោះ ឈ្មោះ ខូវ ស៊ីវអាង ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ លក់ដូរ

សម្ភារៈបាត់បង់ កាបូបក្រវ៉ាត់ចង្កេះ ចំនួន ១ ប្រាក់ដុល្លារជាង ១០០០ ដុល្លារអាមេរិក  ប្រាក់រៀល ចំនួន ២ ៨០០ ០០០ រៀល  ប្រាក់បាតថៃ ចំនួន ៣៥០០ បាត ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ ផ្កាឈូក ស៊ីមកាតលេខ ០១២ ៥៤០២៣១ និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ ស៊ីមកាតលេខ ០១១ ៣១៨០២៤ និងសម្ភារៈមួយចំនួន ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣១ ពាក់កណ្តាលផ្លូវលេខ៦១៦ កែងផ្លូវលេខ២៨៧ ក្រុមទី៨៦ ភូមិទី១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧,៣៥ នាទី ។

ជនរងគ្រោះ ឈ្មោះ ស៊ុម ផល្លី ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះលេខ ១៦ ផ្លូវលេខ៦១៨ ក្រុមទី ៨៣ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន

សម្ភារៈបាត់បង់

-កាបូបដៃ ពណ៌ខ្មៅ ចំនួន ០១

-ប្រាក់រៀលចំនួនប្រហែល ៥០ ម៉ឺនរៀល

-ប្រាក់ដុល្លារប្រហែល ៤០ ដុល្លារអាមេរិក

-ទូរសព្ទ័ដៃម៉ាក IPhone X ចំនួន ០១

-ទូរសព្ទ័ដៃម៉ាក IPhone6 ចំនួន ០១

-កាតATM ចំនួន ០១

-កូនសោ មួយចង្កោម

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុច មុខផ្ទះលេខ១ ផ្លូវលេខ៦០០ ភូមិ១២ ក្រុមទី៥៣ សង្កាត់បឹងកក់ទី ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៩ និង ៣០ នាទី ។

ជនរងគ្រោះឈ្មោះ រស់ សុផល ភេទ ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់មាន

-កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ ស ចំនួន ០១

-ទូរសព្ទ័ដៃម៉ាក IPhone7Plus ពណ៌ ទឹកប្រាក់ ចំនួន ០១ គ្រឿង

-ទូរសព្ទ័ដៃម៉ាក Samsung ស៊ីមពីរ ពណ៌ ទឹកប្រាក់ចំនួន ០១ គ្រឿង

-ប្រាក់ដុល្លារ ចំនួន ៣០០០ដុល្លារអាមេរិក

-ប្រាក់រៀល ចំនួន ២ ០០០ ០០០ រៀល

-ចិញ្ចៀនពេជ្រ ចំនួន ០១ វង់ មានដាំត្បូងចំនួន ០៣គ្រាប់ ត្បូងនៅចំកណ្តាលទំហំ ៨លី ត្បូងសងខាងចំនួន ០២ គ្រប់ ក្នុងមួយគ្រាប់ៗទំហំ ៤លី

-បណ្ណ័សម្គាល់យានយន្ត ចំនួន ០១ សន្លឹក

-បណ្ណ័បើកបររថយន្ត ចំនួន ០១ សន្លឹក

-អត្តសញ្ញាណបណ្ណ័សញ្ជាតិ ខ្មែរ ចំនួន ០១ សន្លឹក

-កូនកាបូបដៃ ពណ៌ ខ្មៅ ចំនួន ០១

ជនសង្ស័យ ឈ្មោះ គង់ ភារម្យ ហៅ ខ្មៅ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ៦០៨ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ