ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងកំពត ក្រុមប្រឹក្សាស្រុកទឹកឈូ អាណត្តិទី៣

1 សប្តាហ៍ មុន 25 តូ សុផល

កំពត៖ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែ ពិសាខ ឆ្នាំកុរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងកំពត ក្រុមប្រឹក្សាស្រុកទឹកឈូ អាណត្តិទី៣ នៅសាលប្រជុំទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់កណ្តាលទទួលក្រុង ស្រុក ក្រុមការងារថ្នាក់ជាតិទទួលក្រុង ស្រុក សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្តទទួលបន្ទុកក្រុង ស្រុក ប្រធានក្រុមការងារថ្នាក់ខេត្តទទួលឃុំ សង្កាត់ បេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ និងបម្រុង បេក្ខជនក្រុមប្រឹក្សាស្រុកទឹកឈូ បេក្ខជនក្រុមប្រឹក្សាក្រុងកំពតពេញសិទ្ធិ និងបម្រុង គណៈអចិន្ត្រៃយ៍ក្រុង ស្រុក និងអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកទឹកឈូ និងក្រុងកំពត សរុបចំនួន ៣៥០នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!