ព្រឹតិ្តការណ៍ថ្មីៗ

ទំពាំងស្អុយទៀតហើយ! សិស្សសាលាវ័យក្មង  ជិះម៉ូតូឌុបគ្នា ចេញឆក់កាបូបជនបរទេស 

4 ខែ មុន 78 តូ សុផល

ភ្នំពេញ ៖ សិស្សសាលា២នាក់បែកគំនិតជិះម៉ូតូ Nex ឌុបគ្នា ចេញរកលុយទាំងថ្ងៃ ទាន់ខ្លួននៅក្មេង រួចធ្វើសកម្មភាពឆក់កាបូបពីជនបរទេស កំពុងតែដើរតាមផ្លូវ  តែមិនបានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោ ក៏រអិលកង់ម៉ូតូដួល ទើបប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗ  ក្នុងនោះមានម្នាក់ ពាក់ឯកសណ្ឋាន សិស្សសាលានៅឡើយ ហើយនាំមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលវត្តភ្នំ តែម្ដង។

ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១២:៤៥នាទីថ្ងៃត្រង់ ថ្ងៃសុក្រ  ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ១០២ កែងផ្លូវ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញជនបរទេសមួយក្រុម មានប្រុសមានស្រី កំពុងតែដើរតាមផ្លូវ និងអ្នកកាន់កាបូប  និងស្ពាយកាបូប  នៅជាប់ដៃ  ដោយមិនបានប្រុងប្រយ័ត្ន  ទើបជាឱកាសល្អដល់ជនសង្ស័យ ២នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៍ស  ពាក់ស្លាកលេខកណ្ដាល  1W-0685 ឌុបគ្នា រងចាំតែប្រហែសភ្លេចខ្លួន នឹងធ្វើសកម្មភាពនោះ  បានជិះមកអែបពីក្រោយ រួចធ្វើសកម្មភាពឆក់យកកាបូបរបស់ជនបរទេសខាងលើតែមិនបានសម្រេច ហើយក៏ជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោ ក៏រអិលកង់ម៉ូតូដួល រួចនាំគ្នារត់ចោលម៉ូតូ មិនបាន១០០ម៉ែត្រផង បង្កឲ្យមានការភ្ញាក់ផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបានទាំង២ នាក់ភ្លាមៗ តែម្ដង ដែលក្នុងនោះមានម្នាក់ពាក់ឯកសណ្ឋានសិស្សសាលាផងដែរ  ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍វត្តភ្នំភ្លាមៗតែម្ដង។

 

ជនសង្ស័យ ទាំងពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេខណៈពេលនេះសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនៅឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ