ព្រឹតិ្តការណ៍ថ្មីៗ

ផ្តន្ទាទោសជនជាប់ចោទ យិន ម៉ាណា ដាក់ពន្ធនាគារ ១ឆ្នាំ ប៉ុន្តែ….

2 ខែ មុន 165 តូ សុផល

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោសចំនួន ២ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា។

សូមរម្លឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

សូមជម្រាបជូនថា បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណា ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ(PJ)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!