ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្លាប់ភ្លាម ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត

1 សប្តាហ៍ មុន 45 តូ សុផល

បាត់ដំបង៖ រថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងពណ៌សំបកឪឡឹកដឹកបន្លែបើកកៀរ រថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយដូចគ្នាបណ្តាលអោយព្រូ រថយន្តដឹកបន្លែកៀបក្នុងកាបីន ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ ថ្ងៃទី១៦ រំលងអាធ្រាត ឈានចូល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សំបកឪឡឹកបើកបរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបងលុះមកចំណុចដូចការរៀបរាប់ខាងលើស្រាប់តែកៀរ រថយន្ត ហុីយ៉ានដាយពណ៌-ស ហើយជ្រុលទឹកបុករថយន្ត១គ្រឿងទៀតមិនស្គាល់ម៉ាក រួចរត់គេចខ្លួនបាត់បន្សល់ទុកសព ព្រូ ស្លាប់ក្នុងថ្លុកឈាម។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងជួយគាស់យកសពចេញពីក្នុងរថយន្តដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សីជាបណ្តោះអាសន្ន៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!