ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការបញ្ជាការដ្ឋានរដ្ឋធានីហាណូយ​ ជួបសំណេះសំណាល និងពិភាក្សាការងារ

2 ខែ មុន 41 តូ សុផល

ប្រទេសវៀតណាម៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារ ឧត្តមសេនីយ៍ ង្វៀន​ ហុងថៃ (NGUYEN HONG THAI) មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​រដ្ឋ​ធានី​ហាណូយ​ កាលថ្ងៃពុធ ទី​១៥​ ខែឧសភា​​ ឆ្នាំ២០១៩។

ឧត្តមសេនីយ៍​ ង្វៀន​ ហុងថៃ (NGUYEN HONG THAI) មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​រដ្ឋ​ធានី​ហាណូយ​ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តម​ ង្វៀន​ ហុងថៃ បានលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងមិត្តភាពដ៏យូរលុងមកហើយ។ ឧត្តមសេនីយ៍ត្រី សង្ឃឹមថាទំនាក់ទំនងដ៏ល្អនេះ នឹងពង្រឹង និងពង្រីកបន្តទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់បញ្ជាការ​បញ្ជាការ​ដ្ឋាន​រដ្ឋ​ធានី​ហាណូយ។ មេបញ្ជាបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថាដំណើរទស្សនកិច្ចនេះ សបញ្ជាក់ពីមិត្តភាពគ្រប់ជ្រុងជ្រោយរបស់កងទ័ពនៃប្រទេសទាំងពីរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!