ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និង របួសធ្ងន់ម្នាក់ ទាំងព្រឹកព្រលឹម រវាង Lexus បុក គុបជ្រុង នៅ ត្រពាំងស្លារ

1 សប្តាហ៍ មុន 77 តូ សុផល

ខេត្តកំពង់ចាម៖ នាយប៉ុស្តិ៍នគរបាលឃុំសំពងជ័យ ប្រាប់ ធី អិន អិន មុននេះថា កាលពីវេលាម៉ោង ជិត៥ទៀបភ្លឺ ព្រឹកថ្ងៃទី១៧ ឧសភា ២០១៩ នេះ មានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបុរសម្នាក់ស្លាប់ និង ម្នាក់ទៀតរបួសធ្ងន់ នៅចំណុចភូមិត្រពាំងស្លារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាង រថយន្ត Lexus 300 ពណ៌ ខ្មៅពាក់ ស្លាកលេខ 2H-4546 បញ្ជាស់ទិស បុក ម៉ូតូ គុបជ្រុង ពណ៌ទឹកប្រាក់។

នាយប៉ុស្តិ៍ បញ្ជាក់ថា តៃកុងរថយន្តបង្កខាងលើ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅ អធិការនគរបាលស្រុកជើងព្រៃ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។ ដោយឡែក សព បានប្រគល់ទៅអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជាតិ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!