ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! រថយន្តប៉ែនដឹកដី​ បើកបុកកិនម៉ូតូស្លាប់៣នាក់​ ហើយមិនព្រមឈប់​ទេ​ កិនអូសទាំងមនុស្សទាំងម៉ូតូទៅរហូតបែកសាច់ខ្ទេច​

1 សប្តាហ៍ មុន 768 តូ សុផល

បន្ទាយមានជ័យ​ ៖ ស្ដែងៗនិងរន្ធត់ខ្លាំងណាស់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ​ ដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿង

ពណ៍ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 3A-3754 បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ហើយអ្វីដែលគួរឲ្យរន្ធត់តក់​ស្លុត​ចិត្ត​នោះ​ គឺរថយន្តមិនព្រមឈប់ទេ​ បានបើកកិនអូសទាំងមនុស្សទាំងម៉ូតូទៅជិត៥០ម៉ែត្រ​ រហូតបែកសាច់ខ្ទេច​រមួល​ជាប់ជាមួយម៉ូតូ​ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាស្ទាក់ឃាត់បានទាំងរថយន្តទាំងតៃកុង​ភ្លាមៗតែម្ដង រួចរាយការប្រាប់ខាងសមត្ថកិច្ច​ចុះមកជួយអន្តរាគមន៍ភ្លាមៗ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើង​នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បឋម​បានអោយភ្នាក់ងារ TNN ដឹងថា ខណ:ពេលនេះ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្តនាំយកមក​អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ ដើម្បីធ្វេីការសាកសួរ​និងរងចាំប្រគល់អោយជំនាញចរាចរណ៍​ ចាត់ការតាមច្បាប់៕​ សូមរងចាំព័ត៌មានពិស្ដារ​បន្តិចទៀតនេះ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!