ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវមាត់ទន្លេមុខផ្សារទំនើប AEON ក្លាយជាទីលានប្រណាំងរថយន្ត របស់ចិន​ប្រុស​ស្រី​៤នាក់ ​បើក​ប្រដេញគ្នា

2 ខែ មុន 162 តូ សុផល

ភ្នំពេញ​៖​ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡើងដោយជនជាតិ​ចិនជាអ្នក​បើកបរ​ កេីតឡើងជាញឹកញាប់ណាស់

ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ទាំងនៅតាមបណ្ដាលខេត្ត​ និងនៅក្នុងក្រុងភ្នំពេញយើងនេះ​ ខណៈដែលព័ត៌មានស្តីពីជនជាតិចិន ដែលបង្ក​ហិង្សា ឬបង្កបញ្ហា​ដល់ការរស់នៅប្រចាំថ្ងៃ ទាំងការបង្កគ្រោះថ្នាក់ចរាចរណ៍ និងថែមទាំង​បង្កអសន្តិសុខប្រព្រឹត្តិបទល្មេីស លួច ឆក់ ប្លន់ ថែមទៀតផង​។

បើនិយាយពីបញ្ហានៅលើដងផ្លូវ ជនជាតិបើករថយន្តបង្កគ្រោះថ្នាក់ពេលខ្លះ មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះផង ជាក់ស្ដែង​ជនជាតិ​ចិន​ប្រុស​ស្រី​៤នាក់ ​បេីក​រថយន្ត MAZDA ​ប្រដេញ​រថយន្ត​ CAMRY ក្នុងល្បឿនលឿន​ បៀបដូចផ្លូវក្នុងក្រុងភ្នំពេញ ជាទីលានប្រណាំងរថយន្ត​ ក៏ជ្រុលទៅ​បុកទម្លុះ​របងស័ង្កសី ​ធ្លាយទៅបុក​ដេីម​ឈេី​ជ្រុល​​ធ្លាក់​ចូលដៃ​ទន្លេ​ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ហេតុការណ៍នេះ មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​​ បង្កឲ្យមានការភ្ញាក់ផ្អើលឡេីងកាល​វេលា​ម៉ោង​៤៖១០នាទី​ទាបភ្លឺ​ ថ្ងៃ​សុក្រ ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​​នៅ​ត្រង់ចំណុច​ស្ពាន​ឥន្ទធនូ​(កោះពេជ្រ​)​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​​។

ប្រភពព័ត៌មានពី​កន្លែងកេីត​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ MAZDA BT50 ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AY-3139 បេីកបរដោយចិនប្រុសស្រី៤នាក់ បាន​នាំគ្នា​បេីក​ប្រដេញ​ជាមួយរថយន្ត CAMRY មួយគ្រឿង​ទៀតក្នុង​ល្បឿន​លឿនដូចហោះ​ ​មិន​ទាន់បៀបដូចផ្លូវក្នុងក្រុងភ្នំពេញ ជាទីលានប្រណាំងរថយន្ត​ រហូត​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​បួង​ចង្កូត​រថយន្ត​ ក៏ជ្រុលទៅ​បុកទម្លុះ​របងស័ង្កសី ​ធ្លាយទៅបុក​ដេីម​ឈេី​ជ្រុល​​ធ្លាក់​ចូលដៃ​ទន្លេ​ ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ទន្លេ​ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ហើយ​បែក​កង់ខាង​ស្ដាំ​ បេីកទៅ​មុខ​លែង​រួច​ តែ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។ ចណែក​ឯ​ភាគី​រថយន្ត​ CAMRY ម្ខាង​ទៀត​ មិន​បាន​ឈប់​នោះ​ទេ​ ថែមទាំង​បេីក​ចេញ​ពី​កន្លែង​កើត​ហេតុ​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង​ ទេីបង្កឲ្យមានការភ្ញាក់ផ្អេីលដល់​បងប្អូនអ្នករត់​កង់បី​ដែលធ្វេីដំណេីរកាត់នោះ ចោមរោមមេីល​ពេញកន្លែងកេីតហេតុ​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកភ្លាមៗផងដែរ។

សូមបញ្ជាក់ថា​ ទីតាំងដែលរថយន្ត Mazda បេីកប្រដេញគ្នាជ្រុលទៅបុកទម្លុះរបងធ្លាក់ចុះទៅនោះ ជាដៃទន្លេបាសាក់ (ទន្លេតូច) ដែលរដ្ឋបាលរាជធានីភ្នំពេញ​ ទេីបនឹងចាក់ដី ព័ទ្ធរបងធ្វេីជាការដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយ ​ដើម្បីធ្វើការអភិវឌ្ឍច្រាំងទន្លេ ឱ្យមានសោភ័ណភាព ខណៈដែលទន្លេច្រាំងទន្លេខាងលើកំពុងសាងសង់ជាផ្លូវថ្មើរជើងអមសងខាងទន្លេខាងលើ និងធ្វើអាងចម្រោះទឹកស្អុយ ។

ក្រុមអ្នករត់រ៉ឺម៉កកង់បី បាននាំគ្នានិយាយថា ក្រុមជនជាតិចិន​ឥលូវកាន់តែហ៊ានខ្លាំងឡេីងៗហេីយ​ ជាពិសេសនៅពេលមានរថយន្ត គឺបេីកបរមិនខ្វល់ពីអ្នកដំណេីរតាមផ្លូវឡេីយ​ ក្រុមជនជាតិចិន​ប្រុសស្រីទាំង៤នាក់ខាងលើ​ ពិតជាសំណាងហេីយ​ នៅពេលធ្លាក់ចុះទៅដៃទន្លតូចនេះកល់ជាប់ដីខ្សាច់​ ដែលគេកំពុងរៀបចំសាងសង់អាងចម្រោះទឹក បើសិនជាកេីតឡេីងមុនពេលមានការដ្ឋានសាងសង់នេះវិញ​ មិនដឹងជារថយន្តត្រូវធ្លាក់ចូលទឹកទន្លេផងក៏មិនដឹងដែរ ។

ប្រភពបន្តថា ឃេីញតែចិនបេីកបុក ចិនបុករះ តេីជនជាតិចិននោះទាំងនោះ ចេះបេីកឡានអត់? មានប័ណ្ណបើកបរអត់?​ ពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋ និងជាអ្នករត់កង់បី​ សុំមិនបញ្ចេញឈ្លោះ គោរពស្នេីសុំតាមបណ្ដាញសារព័ត៌មាន​ TNN ​ជួយផ្សព្វផ្សាយស្នើរសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ និងជាអគ្គស្នងការរងនគរបាលជាតិ មេត្តាជួយ​ធ្វើការ​រឹតបន្តឹង​ និង​អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ដេីម្បីពិនិត្យ​​រថយន្ត​ទំនេីបៗ​ ដែល​បេីក​បរ​ ដោយ​ជន​ជាតិ​ចិន​អស់ទាំងនោះ​ មាន​ច្បាប់​អនុញ្ញាត​ និង​មាន​ប័ណ្ណ​បើកបរ​ ​ត្រឹម​ត្រូវ​ឬក៏អត់? ទោះពួកគាត់ពុំបានសម្ដែងការព្រួយបារម្មណ៍ពីសុវត្ថិភាព ខណៈដែលពួកគាត់ធ្វេីដំណេីរតាមផ្លូវាល់ថ្ងៃរាល់យប់នេះ ដោយចិនខ្លះនើបមកដល់ប្រទេសកម្ពុជាមិនបាន១អាទិត្យ​ផង​ ស្រាប់តែបេីករថយន្តទំនើប​ ធ្វេី​ចរាចរ​តាម​ផ្លូវ​សាធារណៈ ដោយមាន​ដាក់ប័ណ្ឌសម្គាល់​ ខម​ ឬ នប នៅជាប់​កញ្ចក់រថយន្តពីមុខទៀត​ និងខ្លះទៀតពាក់ស្លាកលេខ​រដ្ឋ​ នប​ ឬខម​ ដែលបេីកបរដោយ​ជនជាតិ​ចិន​ទៅវិញ ហេីយការបើកបរក្នុងល្បឿនលឿនៗងែមទៀតផង​ ៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!