ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ និងគ្រឿងញៀន

1 សប្តាហ៍ មុន 37 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីសហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលព្រៃស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនិងប្រើប្រាស់សារធាតុញៀន។

ប្រភព ព័ត៌មានបានអោយដឹងថា៖ជនសង្ស័យឈ្មោះ គឿង ថុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កូនថង់ ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូម៉ាក Yamaha FZ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ១គ្រឿង។

ក្រោយពីការចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!