ព្រឹតិ្តការណ៍ថ្មីៗ

សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ហើយ ជនជាតិចិន រួមភេទ ជាមួយអនីតិជន

1 សប្តាហ៍ មុន 42 តូ សុផល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាអោយឃុំខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី រួមភេទ ជាមួយអនីតិជន។សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទឈ្មោះ ឈីវ ឆាងអ៉ី ហៅ ឆាងអ៉ី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង។ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ជនត្រូវចោទ និងក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ (អនីតិជន) បានស្គាល់គ្នា និងបានទាក់ទងគ្នាជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។

ក្រោយមកជនត្រូវចោទ បានឆាតអោយក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានចំនួន២ដង ដោយមានថតរូបទុកទៀតង និងបានសន្យាថានឹងទិញចិញ្ជៀនអោយ ហើយនឹងចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិនទៀតផង។

បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចនាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!