ព្រឹតិ្តការណ៍ថ្មីៗ

ហ្នឹង! ម្ចាស់ម៉ូតូ ប្លុងចោលថ្ងៃមុន !

3 ខែ មុន 88 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍្ត ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ម៉ូតូ ១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HQ-9186 ដែលបានរកឃើញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យទៅម្ចាស់ដើមវិញឈ្មោះ ផ្លុង ឡានតូច ភេទស្រី អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយគាត់បានប្រាប់សមត្ថកិច្ចយើងថា ម៉ូតូរបស់គាត់បានបាត់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ៈ០០នាទី យប់។

ក្រោយពីសមត្ថកិច្ចយើងបានពិនិត្យមើលឯកសារពាក់ព័ន្ធ និងផ្ទៀងផ្ទាត់រួច ឃើញថា ត្រឹមត្រូវ ទើបលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ម៉ូតូ០១ គ្រឿងនេះ ជូនទៅម្ចាស់ដើមវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!