ព្រឹតិ្តការណ៍ថ្មីៗ

យ៉ាងហោចណាស់ មនុស្ស៥នាក់ ស្លាប់និងរបួស ដោយគ្រោះធម្មជាតិ នៅខេត្តពោធិ៍សាត់

1 សប្តាហ៍ មុន 34 តូ សុផល

ខេត្តពោធិ៍សាត់៖  នៅវេលាម៉ោង ៣ និង ៣០នាទីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០១៩ នេះមានភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះបាញ់មនុស្ស២នាក់ បណ្តាលអោយស្លាប់ ភ្លាមៗនិង៣នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុងខេត្តពោធិសាត់។

គ្រោះធម្មជាតិនេះបានកើតឡើង នៅចំណុចខាងលើស្ទឹងអំពុះ ដែលមានចំងាយ៣០០ម៉ែត្រ ពី ភូមិបំណក់ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក (ឯមរុន) បានអោយដឹងតាមរយៈទូរសព្ទ័ នៅវេលាម៉ោង៣និង៥នាទីថ្ងៃទី១៥ឧសភានេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ទំាង៥នាក់ បានដើររកដកផ្សិតផូងផាង នៅតាមជើងភ្នំ រួចមកក៏នាំគ្នា សសៀរ ដល់ ចំណុចស្ទឹងព្រាល ក៏ឡើងជិះម៉ូតូ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលអោយស្លាប់និងរបួសតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ក្រោយរងនឹងរន្ទះបាញ់នោះ មនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់ ដែលជាអ្នកស្រុក រស់នៅក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

ចំណែក៣នាក់ទៀត មានម្នាក់រងរបួសធ្ងន់ និង២នាក់ទៀត រងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ឧសភាឆ្នាំ២០១៩ សាខាកាកបាទក្រហមខេត្តស្រុក បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារសពនិងអ្នករងរបួសផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!