បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ និងបូកសរុបលទ្ធផលការងារគណបក្សឈានឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ។
ឯកឧត្តម អ៊ុំ រាត្រី ត្រូវបាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល តែងតាំង ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ជំនួស ឯកឧត្តម សួន បវរ និង តែងតាំង ឯកឧត្តម ខេង ស៊ុម ជាអនុប្រធានគណបក្សខេត្ត ។
Tag: តែងតាំង