ព្រឹតិ្តការណ៍ថ្មីៗ

ជិះរត់បកក្រោយ ឃើញ គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​​

1 សប្តាហ៍ មុន 28 តូ សុផល

​រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានធ្វើការ​ឃាត់​ម៉ូតូ​៤​​គ្រឿងទៀតហើយ​ខណៈ​ដែល​ម្ចាស់​បេីកបរឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ ជាតិ​អាកុល ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​បាន​រកឃើញថា អ្នក​ទាំង​នោះអត់ពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មេីលក្រោយ​ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ​ បានអោយដឹងថា​ ការដាក់គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ ជាតិ​អាកុល ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នេះ ធ្វេីឡេីងនៅចំណុចមុខផ្សារស្ទឹងមានជ័យ(ថ្មី) ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦​ ខែឧសភា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង​២១ម៉០០នាទី ដល់ម៉ោង២៣:០០នាទី ។

ក្រោមការបញ្ជាផ្ទាល់របស់លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ បានអោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន ២៥នាក់ ដឹកនាំដោយអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់​ សុវង្ស​ អធិការរងខណ្ឌ​ និងវរសេនីយ៍ត្រី ជឹម សុភ័ក្រ​ អធិការរង។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖ ១-រថយន្តឆ្លងកាត់គោលដៅចំនួន ៤៦គ្រឿង ។ ២-ម៉ូតូឆ្លងកាត់គោលដៅចំនួន ៦៣០គ្រឿង (ក្នុងនោះធ្វេីការត្រួតពិនិត្យចំនួន ២៦គ្រឿង ដែលអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព​) ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ ដល់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ សូម​ឲ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និងឃាត់ម៉ូតូចំនួន​ ០៤គ្រឿង យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វេីការ​បង់ផាកពិន័យតាមច្បាប់)។​ ៣-អាវុធឆ្លងកាត់ គ្មាន។ ៤-អ្នកបើកបរមានជាតិស្រវឹង ០១គ្រឿង​ កម្រិតអប់រំ​ ណែនាំ​រួចអនុញាតិឲ្យធ្វេីដំណេីរបន្ត)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!