ព្រឹតិ្តការណ៍ថ្មីៗ

បាន ៣គ្រឿងទៀតហើយ ជាប់ច្រវ៉ាក់ ព្រឹកនេះ!

1 សប្តាហ៍ មុន 74 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃប្រហស្បតិ៍ទី ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១៦ ខែឧសភា ឆ្នាំ២០១៩នេះចាប់ពីម៉ោង៨ និង០០នាទី​ ដល់ម៉ោង១០និង៥៦នាទី ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈមហាវិថី ព្រះនរោត្តម ផ្លូវលេខ ១៣ ផ្លូវលេខ ១៧៨ ផ្លូវលេខ១០៨ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផល ឃាត់បានរថយន្ដចំនួន ៣គ្រឿង ម៉ូតូកង់បីចំនួន ១ គ្រឿង បានបញ្ជូនយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!