ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ដកហូតថ្នាំញៀនរាប់សិបគ្រាប់

2 ឆ្នាំ មុន 0 tnn_admin

 

ស្រុកភ្នំព្រឹក៖ ស្ត្រីម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនត្រូវបាន កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំបញ្ជាដោយលោកវរ:សេនីយ៍ទោ  សុង  សុភ័ក្រ្ត  អធិការនគរបាលស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់
ធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង  ១១:០០នាទី  ស្ថិតនៅក្រុមទី ០៦ ភូមិ ទួល ឃុំ បារាំងធ្លាក់ ស្រុកភ្នំព្រឹក ដោយដកហូតបានថ្នាំញៀនជាច្រើនគ្រាប់។

លោកវរ:សេនីយ៍ទោ សុង  សុភ័ក្រ្ត  អធិការនគរបាលស្រុកបានអោយដឹងថាជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួននោះមានឈ្មោះ ហ៊ុន បឿន  ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ ដោយក្នុងនោះសមត្ថកិច្ចបានហូត គ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន ៨៣គ្រាប់  បំពង់សម្រាប់ដាក់ថ្នាំញៀនចំនួន ០១. ថង់ប្លាស្ទិចកឹបមាត់ ពណ៌ខៀវ ចំនួន ០១. និងកញ្ចប់បារី ខេមបូ សម្រាប់ដាក់គ្រឿងញៀនចំនួន ០៥កញ្ចប់ ។
ក្រោយការសាកសួរនាំ  ជនសង្ស័យខាងលើត្រូវបានកម្លាំងបញ្ជូនទៅអធិការដ្ឋានដើម្បីកសាងសុំណុំរឿងបញ្ចូនជនសង្ស័យឡើងតុលារការចាត់ការតាមនិតិវិធីច្បាប់ ៕

IMG-20160602-WA0105 IMG-20160602-WA0104document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ