ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាសគេ! សុះ ម៉ាច សុំឲ្យអ្នកចម្រៀងរ៉េប Rap បញ្ចប់សង្គ្រាមពាក្យសម្តី លើបណ្តាញសង្គម

4 ខែ មុន 97 តូ សុផល

ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានថ្លែងសារហួសចិត្តក្រោយពីបានឃើញសង្គ្រាមជាពាក្យសម្តីធ្ងន់ៗរវាងតារាចម្រៀងរ៉េបនៅកម្ពុជាមួយចំនួន។ លោកបានទទូចសុំឲ្យពួកគេបញ្ចប់ជម្លោះមួយនេះព្រោះតែអាចជះឥទ្ធិពលមិនល្អដល់ក្មេងជំនាន់ក្រោយ។

​មួយរយៈពេល ចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងរ៉េបសម័យទំនើប លោក ជា ដេវីត និងអតីតអ្នកចម្រៀងរ៉េប អាចារ្យ ធំ បានបញ្ចេញសារធ្ងន់ដាក់គ្នាទៅវិញមក ក្នុងនោះអាចារ្យ ធំ បានជេរប្រមាថទៅកាន់តារាចម្រៀង ជា ដេវីត រហូតមានការជេឪពុកម្តាយតារារូបនេះរហូតដល់ ជា ដេវីត ផ្ញើសារវាយបកយ៉ាងចាស់ដៃរួមទាំងនិពន្ធបទចម្រៀងរ៉េបឌឺដងមិនសច្ចៃមាត់។

ទំនាស់កាន់តែស្រួចស្រាវក្រោយពីគេឃើញលេចវត្តមានអតីតអ្នកចម្រៀង រ៉េប ពូ ឃ្លាំង ចេញមុខច្រៀងក្នុងពិភពសិល្បៈជាថ្មី រហូតអាចារ្យធំចេញមុខរិះគន់ និងវាយប្រហារ ។

ទំនាក់នេះបានធ្វើឲ្យ នេនទុំ ដែលគេដឹងថាជាអ្នកចម្រៀងរ៉េបស្និទ្ធ និងពូឃ្លាំងចេញមុខណែនាំ រិះគន់ឲ្យអាចារ្យធំបញ្ចប់ ប៉ុន្តែជម្លោះកាន់តែរីកធំទៅវិញ រហូតភាគីម្ខាងៗព្រមានបរិហាកេរគ្នាទៅវិញទៅមកផងដែរ ។ ជម្លោះនេះរងការរិះគន់ខ្លាំងពីអ្នកគាំទ្រ និងមហាជនជាខ្លាំងផងដែរ។

​តារាចម្រៀងរាមច្បង លោក សុះ ម៉ាច បានថ្លែងសារក្នុង ជំហរកណ្ដាលដោយស្នើសុំអង្វរដល់សិល្បករទាំងអស់ដែលកំពុងមានជម្លោះសូមបញ្ចប់ ដោយលោកលើកឡើងថាដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាសិល្បករ។ លោកថាជម្លោះដែលចង់ចាញ់ចង់ឈ្នះនេះមិនមានអ្វីជារឿងចំណេញនោះទេគឺខាតបង់ទាំងសងខាងតែប៉ុណ្ណោះ។

លោកបញ្ជាក់ដែរថាមហាជនក៏បានបញ្ចេញទស្សនៈមិនពេញចិត្តចំពោះការបង្ករជម្លោះជាពាក្យសម្តីនេះដែរ ហើយវាគឺជាពាក្យឈឺចាប់មួយដែលគួរតែយកមកគិតជាថ្មី។ លោកក៏ស្នើឲ្យសមាគមសិល្បករខ្មែរ មេត្តាអញ្ជើញសិល្បករដែលមានជម្លោះទាំងអស់​ មកជួបទល់មុខគ្នារកដំណោះស្រាយ ដោយការសម្របសម្រួល មុនពេលជម្លោះនេះកាន់តែរីករាលដាលធំឡើង។

​ទោះជាយ៉ាងណាកាលពីថ្មីៗនេះលោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម ធ្លាប់បានផ្ញើសារឲ្យតារាចម្រៀងរ៉េប និង អាចារ្យធំ ធ្វើការសម្របសម្រួលគ្នាម្តងរួចមកហើយប៉ុន្តែមិនមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា​ យើងគិតថាអ្នកទាំងអស់គ្នា ប្រាក​​​​​​​​​​​​​​​​​​​​​​​​​​​​​ដជាបានដឹងរួចហើយ ចំពោះសង្រ្គាមរវាងតារារ៉េប ខ្មែរមួយជីវិត ពន្លឺសមាជិក ក្រុមក្មេងខ្មែរ និង ជីដេវីត ដែលបានរេបឌឺដងគ្នាឡើងផ្អើលបណ្ដាញសង្គមនាពេលកន្លងទៅ។ ហើយរឿងនេះវាក៏បានស្ងាត់ទៅវិញ។

ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​ស្រាប់តែពេលថ្មីៗនេះ វាអាចនឹងកើតឡើងម្ដងទៀត ដោយសារតែគេឃើញតារារ៉េប លោក ជា ដេវីត និងកំពូលអ្នកចម្រៀង Rap ជំនាន់មុន ពូឃ្លាំង​ ចេញបទថ្មីមួយឈ្មោះថា​ (អត់ប្រយោជន៏​) ជ្រាបចូល​អតីតអ្នកចម្រៀងរ៉េប អាចារ្យ ធំ ហែកហួរ​គ្មានគោរពចាស់ទុំ​ មិនមែនលំៗ​ នេនទុំ​ ចេញវិដេអូ​ អង្អែល​ក្បាល​ អាចារ្យ​ ធំ​ កំពុងកក្រេីក​បណ្ដាញសង្គម​ ក្នុងសង្គ្រាម​ពិភពអ្នកចម្រៀង Rap ស្រុកខ្មែរ​ ។

យ៉ាងណាមិញ​ ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមលោក​ ហេង​ ឡុង នេះបានលើកឡើងថា ជំហានបន្ទាប់នឹងធ្វើសំណើរឲ្យក្រសួងធ្វើការណែនាំ និងចាត់វិធានការបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ