ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រោចពេញខ្លួន ឡានពេទ្យ មិនខ្ចីដឹក ព្រោះ..?

3 ខែ មុន 81 តូ សុផល

 

ភ្នំពេញ ៖ បុរសម្នាក់ ក្នុងសភាព ក្រខ្សត់ អត់មានទ្រព្យសម្បត្តិនៅជាប់នឹងខ្លួន ហើយមានសភាពមិនប្រក្រតីផងនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរកក្លាក់ កាលពីវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទោះជាពលរដ្ឋ សមត្ថកិច្ច ហៅរករថយន្តសង្គ្រោះ មកជួយដឹកយកទៅសង្គ្រោះអាយុជីវិតមនុស្សជាបឋមសិន ក៏ដោយ ឡានពេទ្យ ឯកជន ២-៣ មកដល់គ្រាន់តែក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ អស់រយៈពេលជាច្រើនម៉ោង ដល់ម៉ោង៨ព្រឹក ត្រូវបាន អ្នកស្គាល់ មិនភ័ក្ររួមការងារឃើញ ដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យ ។

ជនរងគ្រោះ មានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅ ចល័ត ធ្វើការងារកន្លែងណា ស្នាក់នៅកន្លែងហ្នឹង មានស្រុកកំណើតភូមិ ត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពលរដ្ឋ ប្រទះឃើញជនរងគ្រោះ ដេកដួល មិនដឹងថាមានរឿងហេតុ បញ្ហាអ្វីឡើយ នៅត្រង់ចំណុចខាងលើ មានស្នាមឈាមហូរកក្លាក់ តាំងពីវេលាម៉ោង៦ ព្រឹមព្រលឹមថ្ងៃទី១៦ ខែឧសភា មកម្លេះ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់ម៉ោង៨ព្រឹក កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង នៅកន្លែង តែមិនទាន់ដឹងរឿង សំខាន់ សមត្ថកិច្ច ប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិតមនុស្ស (ជនរងគ្រោះ) ជាមុនសិន ក៏ប៉ុន្តែ ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច ហៅរថយន្តរថយន្ត សង្គ្រោះ ឃើញឡានពេទ្យ គ្លីនិកឯកជន ២-៣ គ្រឿងមកដល់ តែមិនខ្ចីរវល់ជួយឡើយ អស់រយៈពេលច្រើនម៉ោង រហូតដល់ មិត្តភ័ក្រ អ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយអះ
អាងថា ជនរងគ្រោះ ធ្លាប់មានជម្ងឺសរសៃប្រសាទទេ គាត់មានជម្ងឺរើធ្វើទុក្ខ ។

តាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី មកប្រើប្រាស់ ចំពោះស្នាម អារ ក របួសមុត នោះ សន្និដ្ឋាន ជនរងគ្រោះ យកវត្ថុ មុតអ្វីមួយមក អារក ខ្លួនឯង ព្រោះថា ជនរងគ្រោះ គ្មានទ្រព្យសម្បត្តិអ្វីនៅជាប់តាមខ្លួនឡើយ ក្រខ្សត់ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃមិនចង់គ្រប់ផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!