ព្រឹតិ្តការណ៍ថ្មីៗ

រួមរ័ក្សជាមួយសង្សារ មួយសន្ទុះ ប្រកាច់ដាច់ខ្យល់ស្លាប់

3 ខែ មុន 417 តូ សុផល

ភ្នំពេញ៖ នារីម៉ាស្សាម្នាក់ ត្រលប់មកពីរួមរ័ក្សជាមួយសង្សារវិញ បានមួយសន្ទុះ​ស្រាប់តែមានអាកា​រៈ​ប្រកាច់ កន្ត្រាក់​ដៃជើងផ្អេីល​បុគ្គលិក​ម៉ាស្សា​ដ​ទែ​ទៀត ស្រែកឆោឡោ​នាំ​គ្នា​ជួយ​ធ្វើចលនា និង​បាន​រត់​ទៅហៅ​គេឯងឲ្យ​មក​ជួយដែរ ប៉ុន្តែជា​អកុសល​​នារី​រង​គ្រោះ​ដាច់ខ្យល់ស្លាប់​បាត់​ហើយ ទេីបប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែចុះមកពិនិត្យមេីល នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង លេខ៦៧៨ ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសាច់ញាតិនារីរងគ្រោះខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះមានឈ្មោះ លី អាយុ២៧ឆ្នាំ មុខរបរអ្នកធ្វើការម៉ាស្សានៅផ្ទះម៉ាស្សាកើតហេតុខាងលើ បានចេញទៅក្រៅដើរលេង ជាមួយសង្សារ រួចក៏ត្រឡប់មកកន្លែងម៉ាស្សាវិញ បានមួយសន្ទុះ ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗតែម្ដង ទាំងដែលសាច់ញាតិអះអាងថា ត្រូវសង្សារនាំទៅ រួមរ័ក្សជាមួយគ្នាថែមទៀតផង។

បើ​តាម​ប្រភព​ពី​អ្នកធ្វើការ​ជាមួយ​នារី​ខាងលើ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នារី​រង​គ្រោះ​បាន​ចេញ​ទៅ​ក្រៅ​ជា​បុរស ម្នាក់ ដែល​ត្រូវជា​សង្សា ហើយ​ក៏​បាន​ត្រលប់​មក​កន្លែងធ្វើការ វិញ​ដូច​ធម្មតា​។

ប៉ុន្តែ​ដល់​មក​កើតហេតុ​ស្រាប់តែ​នារី​រង​គ្រោះ មានអាកា​រៈ​ប្រកាច់ កន្ត្រាក់​ដៃជើង ឃើញ​ដូច្នេះ​នាង​និង​បុគ្គលិក​ម៉ាស្សា​ដ​ទែ​ទៀត បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​បាន​រត់​ហៅ​គេឯង​មក​ជួយ ប៉ុន្តែ​នារី​រង​គ្រោះ​ស្លាប់​បាត់​ហើយ​ ទេីបប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែចុះមកពិនិត្យមេីល។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកកោសល្យវិច័យបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ស្លាប់ ​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើប្រាស់​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ច្រេីន និងបានធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!