ព្រឹតិ្តការណ៍ថ្មីៗ

នារី (Lesbian) ខ្ចីម៉ូតូគេជិះដឹកនារីជាសង្សារ ត្រូវ រថយន្តបុកប៉ើង ខ្ទាតចូលក្រោមរថយន្តចតចោលមុខផ្ទះ​ ខ្ទាតបោកក្បាល និងបាក់កស្លាប់ភ្លាមមួយរំពេច

2 ខែ មុន 229 តូ សុផល

ភ្នំពេញ​ ៖ រន្ធត់ណាស់​! នារីតែងខ្លួនជាប្រុសម្នាក់​ ខ្ចីម៉ូតូអ្នកស្គាល់គ្នាជិតកន្លែងធ្វេីការ ដឹកនារីជាសង្សារទៅទិញម្ជូរយកមកញាំ ​បែរជាត្រូវបានរថយន្តស៊េរីទំនើប

បើកបុកពេញទំហឹង ខ្ទាតចូលក្រោមរថយន្តដែលគេចតចោលមុខផ្ទះ​ បោកក្បាល និងបាក់កស្លាប់ភ្លាមមួយរំពេចនិងម្នាក់ទៀតរងរបួសធ្ងន់ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល​ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះពិនិត្យមើលភ្លាមផងដែរ ដែលធ្វេីឲ្យមហាជននៅជុំវិញកន្លែងកើតហេតុ​ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​ ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង​តក់ស្លុតបែបណា​? 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ បានកើតឡើង​កាលពីវេលាម៉ោងជិត០៤ទាបភ្លឺ​ ឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី១៦​ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន​ ផ្លូវលេខ១០៨​ កែងផ្លូវលេខ១៩​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះមានឈ្មោះ សៀត គ្រី ម៉ាស់ ភេទស្រី ធ្វើប្រុស(Lesbian) អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរធ្វើការនៅហាងអីនធើណេតមួយកន្លែងក្បែរកន្លែងកើតហេតុ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ បច្ចុប្បន្នរស់នៅភូមិសំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ស្រ៊ុន សម្បត្តិចរិយា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងអីនធើណេត ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត នៅភូមិព្រែកស្វាយ ឃុំចុងពិល ស្រុកកញ្ជៀជ ខេត្តព្រៃវែង។

តាមប្រភពពីបុរសម្នាក់បានអះអាងថាជាម្ចាស់ម៉ូតូរបស់ខ្លួន បានបញ្ជាក់ប្រាប់ភ្នាក់ងារ​ TNN ថា នៅមុនកើតហេតុ នារីរងគ្រោះទាំងពីរនាក់ជាអ្នក រួមការងារជាមួយគ្នា នៅហាងអីនធើណេតមួយកន្លែង បានខ្ចីម៉ូតូគាត់មួយគ្រឿង ម៉ាក Smash REVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW-1867 យកជិះទៅទិញម្ជូយកហូប ហើយគាត់ក៏អោយទៅ​ ដោយពួកគេបានជិះឌុបគ្នាចេញទៅ​ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់កែងផ្លូវ១០៨ កើតហេតុខាងលើ ស្រាប់តែរថយន្តមួយគ្រឿង ម៉ាក LX-570 ពណ៌ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ១០៨ ទិសដៅពីលិចទៅកើតបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោង ទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកលុចសុីស GX470 ពណ៌ស ម្ចាស់ចតចោលតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលបត់កស្លាប់ភ្លាមមួយរំពេច។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កបើករត់គេចខ្លួន​។ 

ភ្លាមៗនោះដែលបេីតាមសម្ដីពូម៉ូតូឌុបជាអ្នកជិះដេញតាមពីក្រោយរថយន្តបង្ក ដែលបេីករត់នោះដែរ តែគាត់សុំទោសផង​ គាត់ព្យាយាមជិះតាមឡេីងអស់ល្បឿនម៉ូតូ អាគុបរបស់គាត់ដែរ​ តែតាមមិនទាន់ទេ​ បានត្រឹមឃេីញស្លាកលេខ​ ហេីយរថយន្តបត់តែ៣ផ្លូវ​ បាត់ស្រមោល​ឈឹងទៅ​ ទេីបពូឈប់ម៉ូតូកត់បានស្លាកលេខដែរ គឺ 5998 តែមិនចាំអក្សរអ្វីទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន​ នៅអធិការដ្ឋានខណ្ឌដូនពេញ រងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាសវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មជ្ឈដ្ឋាន​ទូទៅ​​បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ​ រហូតពេលដែលដេញឃាត់បានម្ដងៗ ធ្វើអោយពួកគាត់ស្ទើរតែទប់កំហឹងមិនបាន​នោះទេ​ បើសមត្ថកិច្ចទៅមិនទាន់​ពេលទេ អ្នកដែលបើកបុកគេរត់​នេះ គឺជាក់ស្ដែងមហាជនពិបាកទប់កំហឹងណាស់​​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!