ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសមជាមួយ អនុរដ្ឋមន្ត្រី ទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម

1 សប្តាហ៍ មុន 37 តូ សុផល

ប្រទសវៀតណាម៖  នៅថ្ងៃពុធ​​ ទី​១៥​ ខែឧសភា​​ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

អគ្គមេបញ្ជាការរង កងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ​បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកជួបសម្តែងការគួរសមជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម

ឧត្តមសេនីយ៍ឯក ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជាក្នុងឱកាសឧត្តមសេនីយ៍ឯក និងគណៈប្រតិភូបំពេញបេសកកម្មផ្លូវការនៅក្នុងប្រទេសវៀតណាម។ អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ រូបនេះបានលើកឡើងថា ប្រទេសវៀតណាម និងប្រទេសកម្ពុជា ជាប្រទេសជិតខាង និងមានប្រវត្តិសាស្រ្តរួមគ្នាក្នុងការប្រយុទ្ធដើម្បីឯករាជ្យប្រទេសរៀងៗខ្លួន។ លោកឧត្តមសេនីយ៍ បន្តថា កងទ័ពប្រជាជនវៀតណាម នៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយកងយោធពលខេមរភូមិន្ទ និងបន្តគាំទ្រកងយោធពលខេមរភូមិន្ទក្នុងការអភិវឌ្ឍសមត្ថភាពយោធិន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលបាន និងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងក្នុងសម័យសង្គ្រាម និងពេលបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ មានជំនឿថាដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!