ព្រឹតិ្តការណ៍ថ្មីៗ

អាល្អិត! កំពុងគាស់ទ្វាររថយន្ត ស្រាប់តែ……..

1 សប្តាហ៍ មុន 88 តូ សុផល

ភ្នំពេញ៖ ចោរវ័យក្មេងម្នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្ត មិនទាន់បានសម្រេចផង ត្រូវនគរបាលខណ្ឌ៧មករា ប្រទះឃើញក្របួចជាប់ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០២និង៤៩នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១ ៩នៅចំណុចមុខអាគារទី៥ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាល់វង ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរមុខរបរដើររើសអេតចាយ ទីលំនៅផ្ទះមិនពិតប្រាកដក្រោយឃាត់ខ្លួន (ពិនិត្យទឹកនោមឃើញមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ូ សាឃឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ៦អឺ៦ អាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពពីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្តមិនបានសម្រេច ពេលជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទ្វាររថយន្ត ភ្លាមនោះត្រូវកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃើញក៏បង្ក្រាបចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!