ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំ WY ពណ៌ផ្កាឈូក ១៦៨គ្រាប់​ មិនតិចទេ ប៉ូលិសចាប់បាន លេងទឹកមុខទៀត

6 ថ្ងៃ មុន 72 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការណ៍ ជាមួយកន្លងប៉ុស្តិ៍ រដ្ឋាភិបាលឃុំជ្រៃសីមា បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ប្រភពព័ត៌មានពីលោក ស្វាយ សំណាង អធិការរងស្រុកខាងលើបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះ សាន់ គីមណៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ាទឹកកក ចំនួន៣ថង់ ថ្មាំប្រភេទ (WY) ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ទូរស័ព្ទដៃ ចំនួន៣គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!