ព្រឹតិ្តការណ៍ថ្មីៗ

អាងផ្កាយលើស្មាមែន? រំលោភទាំងថ្ងៃ ទ្រាំលែងបានស្រែកចឹង?

1 សប្តាហ៍ មុន 1015 តូ សុផល

ភ្នំពេញ៖ អាវុធហត្ថលើផ្ទៃប្រទេសម្នាក់ អាងខ្លួនជាឧត្តមសេនីយ៍ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាង ត្រូវអាជ្ញាធរខណ្ឌសែនសុខ

និងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ចុះធ្វើកំណត់ហេតុអោយផ្អាកជាបណ្តោះអាសន្ន កាលីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨២  ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

​​មន្ត្រីសាលាសង្កាត់ភ្នំពេញថ្មី បានអោយដឹហថា ម្ចាស់សំណង់ឈ្មោះ មាស ដូណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរជាអាវុធហត្ថលើផ្ទៃប្រទេសពាក់ផ្កាយ១ ស្នាក់ផ្ទះលេខ២៧៨ ភូមិគោកចំបក់ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីមន្ត្រីសាលាសង្កាត់ភ្នំពេញថ្មី បានអោយដឹងថា ការដែលអាជ្ញាធរចុះ មកហាមឃាត់ម្ចាស់សំណង់ខាងលើ គឺដោយសារតែសង់រំលោភលើព្រំដីអ្នកជិតខាង និងមានបណ្តឹងទី២ ម្ចាស់សំណង់ខាងលើបានសុំច្បាប់ពីអាជ្ញាធរសង្កាត់ ខណ្ឌត្រឹមតែជុសជុលបន្ថែមនៅជាន់ទី២ ផ្ទុយទៅវិញម្ចាស់សំណង់បានសង់សំណង់ថ្មីផ្ទុយនឹងច្បាប់អនុញាតិ្ត ទើបអាជ្ញាធរចុះមកធ្វើកំណត់ហេតុផ្អាកសាងសង់បណ្តោះអាសន្ន។

ប្រភពពីប្រពលរដ្ឋដែលរស់នៅក្បែនោះ បានលើកឡើងថា សម័យនេះ កុំចូលចិត្តយកផ្កាយនៅលើស្មាមកបង្អួតគេបង្អួតឯងពេក ហើយកុំអាងថា ខ្លួនមានផ្កាយពាក់ហើយចង់ធ្វើអី្វតាមតែចិត្តនោះ ព្រោះប្រទេសមានច្បាប់ កុំសុំច្បាប់ជុសជុលសោះបែជាសង់សំណង់ថ្មីមិនតែប៉ុណ្ណោះរំលោភព្រំដីអ្នកជិតខាងទៀត។ ដូចច្នេះហើយ ពលរដ្ឋបានសំណូមពរអោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជួយពិនិត្យមើលលោកផ្កាយ១រូបនេះ ផងកុំអោយធ្វើអ្វី បំពានច្បាប់បែបនេះនាំអោយខូចឈ្មោះអង្គភាពអាវុធហត្ថទាំងមូល។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានប្រាប់ តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះថា លោកបានអោយមន្ត្រីសាលាខណ្ឌចុះទៅហាមឃាត់ម្ចាស់ទីតាំងខាងលើ អោយផ្អាកសាងសង់ រងចាំដោះស្រាយគ្នាសិនព្រោះមានបណ្តឹងពីពលរដ្ឋជិតខាង៕

TNN និងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយពន្យល់ពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!