​ហ៊ានមែន! ប្រើដាវច្នៃ គំរាមយកប្រាក់ពីបុគ្គលិកហាងអ៊ីនធឺណេត ដល់ក្នុងផ្ទះ

6 ខែ មុន 85 តូ សុផល

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ប្រាប់ ធី អិន​ អិន ថា  កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង១០និង ៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ប្រព្រឹត្តនៅចំណុចក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ៤៩ នាទី និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង១០ និង៣០នាទី ដោយចាប់យកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ ឈ្មោះ អ៊ិន វីឆាថ ហៅ អ៊ិន រីឆាត ហៅ អ៊ិន រិះឆាថ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ឈ្មោះហៅក្រៅ ឆៃមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក
ដាវកែច្នៃ ពណ៌ ស ប្រវែង៧០ សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព) ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2330  ទូរសព្ទ័ដៃចំនួន ២ គ្រឿង ម៉ាកOPPO ពណ៌ ខ្មៅ ស៊ីម កាតលេខ ០៨៧ ៨៨១៦១៨ និងម៉ាក Lenovo ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧១២ ៧១៦២។

ជនរងគ្រោះឈ្មោះ ស៊ី ឆានឈុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត។

សម្ភារៈបាត់បង់
ប្រាក់ដុល្លារ ចំនួន ៦០០ ដុល្លារអាមេរិក
ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ