ព្រឹតិ្តការណ៍ថ្មីៗ

បុគ្គលិកដេប៉ូតេលា លើកស្លាកយីហោ មិនប្រយ័ត្ន ប៉ះខ្សែកាបស្រាត ឆក់ទាំង៣នាក់ នៅម្ដុំផ្សារទួលពង្រ

1 សប្តាហ៍ មុន 115 តូ សុផល

ភ្នំពេញ  ៖  សេចក្ដីរាយការណ៍បឋម បានអោយដឹងថា  មានបុគ្គលិកដេប៉ូតេលា ៣នាក់ បាននាំគ្នាលើកស្លាកយីហោដេប៉ូសាំង

ដោយមិនបានប្រុងប្រយ័ត្ន ក៏ប៉ះជាមួយខ្សែកាបស្រាត បណ្ដាលឲ្យ ឆក់រងរបួសធ្ងន់ស្រាល៣នាក់ នៅជាន់លើផ្ទះមួយកន្លែង  បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកផងដែរ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅដេប៉ូសាំងយីហោ ” សូត្រ សេង” នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ។

ភ្លាមៗនោះខាងម្ចាស់ដេប៉ូ បានដឹកជនរងគ្រោះទាំង៣នាក់យកទៅសង្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ  យ៉ាងណាមិញ ជនរងគ្រោះ ទាំង៣នាក់  មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ  ខណៈដែលសមត្ថកិច្ច កំពុងចុះធ្វើការសាកសួរ  សូមរងចាំព័ត៌មានពិស្ដារ បន្តិចទៀតនេះ។ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!