ព្រឹតិ្តការណ៍ថ្មីៗ

Lexus RX-300 បុករបាំងថ្ម ផ្ទុះបែកកង់ ទៅមុខលែងរួច

6 ថ្ងៃ មុន 18 តូ សុផល

ភ្នំពេញ៖ យុវជនបួនម្នាក់ទើបនិងចេញពីក្លឹបបើករថយន្តលុចស៊ីស300មួយគ្រឿងជ្រុលទៅបុករបាំងថ្នចែកទ្រូងផ្លូវ

វៀចអស់បួនកង់ រួចបើករត់រាប់រយម៉ែត្របែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិចស្តុប ចេនឡាប្រមាណជា៣០ម៉ែត្រ យាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពពីយុវជនម្នាក់ក្នុងចំណោមបួននាក់បានឲ្យដឹងថាពួកគេទើបចេញក្លឹបមួយកន្លែង ហើយបានបើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX-300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2N-1823 បំណងត្រឡប់មកផ្ទះដោយធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវវៀចអស់បួនកង់ រថយន្តបង្កបានព្យាយាមបើករត់បានរាប់រយម៉ែត្រខ្ទេចកង់ខាងមុខខាងឆ្វេងនិងនិងខូចខាតមួយចំង់ហៀងរថយន្តផ្នែកខាងឆ្វេងយ៉ាងដំណំទៅមុខលេងរួចទៅមុខលេងរួច។

បន្ទាប់យុវជនទាំងបួននាក់បាននាំគ្នា ដោះដូកង់រថយន្តដើម្បីបន្តដំណើរទៅមុខទៀតតែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងល្បាតឃើញធ្វើការឃាត់រថយន្តបង្កភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្មាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!