ព្រឹតិ្តការណ៍ថ្មីៗ

update! តៃកុងរថយន្ដ បើកបុកកិនស្លាប់តាចៅ ២នាក់ និង ម្នាក់ទៀតរងរបួស ត្រូវតុលាការ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់គុក PJ ខណៈជនរងគ្រោះមិនទាន់ទទួលសំណង

1 សប្តាហ៍ មុន 115 តូ សុផល

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក  កូយ សៅ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ននេះ

បានចេញដីកាសម្រេចឃុំខ្លួនតៃកុងរថយន្ដបើកបុកនិងកិនម៉ូតូតាចៅ២នាក់ស្លាប់ ចំណែកចៅម្នាក់ទៀតរងរបួស ដាក់ពន្ធនាគារPJ ជាបណ្ដោះអាសន្ន  ក្រោមការចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នប ណ្ដាល អោយស្លាប់អ្នកដទៃ » តាមមាត្រា៨៥ នៃច្បាប់ចរាចរផ្លូវគោក ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះទី១មានឈ្មោះហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ជាជីតាបានស្លាប់ ) ទី២ឈ្មោះ រុំ ដាណេ ភេទស្រីអាយុ ៩ឆ្នាំ ស្នាក់នៅជាមួយគ្នា (ជាចៅស្លាប់ )និងទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ ជាចៅរងរបួសស្រាល ។

គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់មួយបានកើតឡើង ខណៈដែលលោកតា ម្នាក់ជិះម៉ូតូឌុបចៅប្រុសស្រី ២នាក់ទៀតទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យខ្ទាតទាំងចៅនិងតា២នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង១៥ នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១ ៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្របំបែកជាបួន  ក្នុងភូមិព្រែកថ្លឹង  សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!