ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ មេឈ្មូញឈើក្រញូង និងកៀរគរពលករឆ្លងដែនកាប់ឈើក្រញូងនៅសង្កាត់ អូរស្មាច់ជាមន្ត្រីយោធា និងជាមន្ត្រី ប៉ូលិស៧០២

2 ខែ មុន 86 តូ សុផល

ខេត្តឧត្ដរមានជ័យ÷ មិននឹកស្មានដល់ថា នៅពីក្រោយនៃការចាប់ខ្លួន ពលករខ្មែរឆ្លងដែនកាប់ឈើក្រញូងពីសំណាក់ សមត្ថកិច្ច​ថៃ ជាច្រើនលើកជាបន្តរបន្ទាប់កន្លងទៅនេះ

នៅតំបន់នគរបាលវរ:ការពារព្រំដែនគោកលេខ៧០២​ សង្កាត់អូស្មាច់​ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

ដែលមានមេឈ្មូញធំៗចំនួនបីនាក់ទី១÷ជាមន្រ្ដីយោធា កងពលតូចលេខ៤២ ជាកូនចៅរបស់លោក ឧត្ដមសេនីយ៍ទោ​ប៉ែន​ វយ ឈ្មោះឈឿង ស័ក្ក។
និងទី២÷លោកអនុសេនីយ៍ត្រី ចាន់​ ប៊ុនថន ជាមន្រ្ដីនគរបាល វរ:ការពារព្រំដែនគោកលេខ៧០២​ ត្រូវជាកូនចៅរបស់លោក វរ:សេនីយ៍ឯក​ គង់​ សុខាន់
ទី៣÷ឈ្មោះ​ រៀប​ ជាឈ្មូញទទួលប្រម៉ូលទិញឈើក្រញូងនៅទូរទាំងសង្កាត់អូស្មាច់ទាំងម៉ូល។

បើយោងតាមប្រភពរាយការណ៍ពីសង្កាត់អូស្មាច់កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩នេះបានអោយដឹងថា ÷លោកអនុសេនីយ៍ត្រី ចាន់​ ប៊ុនថន បានកៀរគរពលករឆ្លងដែន កាប់ឈើក្រញូងនិងប្រម៉ូលទិញនិងចារាចរណ៍ឈើក្រញ៉ូង សព្វថ្ងៃនេះនៅត្រង់ចំណូចលេខ២៧៨អែបកាស៊ីណូ។ និងឈ្មោះឈឿងសក្ក័​ បានធ្វើសកម្មភាពដូចនិងលោក ចាន់ប៊ុនថនដែ តែនៅចំណុចភ្នំបាក់នៅក្នុងសង្កាត់អូស្មាច់​ រីឯមេឈ្មួញប្រម៉ូលទិញឈ្មោះរៀប។

សកម្មភាពរបស់មេឈ្មូញឈើក្រញូងទាំងបីនាក់ខាងលើ​ គឺជាដើមហេតុនិងជាមូលហេតុ ទាំងអស់​ ដែលបណ្ដាលអោយអាជ្ញាធរថៃ ចាប់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងបញ្ជូន​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ប្រទេសថៃ។
ដែលសកម្មភាពទាំងនេះបានកើតឡើងជាដ៍ដែល​ៗ ជាហូហែច្រើនឆ្នាំកន្លងទៅនេះ។
ដែលល្បីថាអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យមួយចំនួនកំពុងទទួលផលនិងចូលដៃចូលជើងពីមេឈ្មូញទាំងបីខាងលើថែមទៀតផង។

ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺពីលោ ចាន់ប៊ុនថន​ និងលោក​ ឈឿង​ សក្ក័​ និងឈ្មោះរៀប បានទេនៅពេលនេះ៕ប៉ែន​ នួន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!