ព្រឹតិ្តការណ៍ថ្មីៗ

ខ្លួនជាសិស្ស ម៉េចចេញឆក់ចឹង?

3 ខែ មុន 48 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង២២ ម៉៣០នាទី មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចក្បែរវត្តស្រះចក ផ្លូវ៦១កែង៨៦ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ  ឈ្មោះ ចេង នុច ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្ភារៈបន្សល់ ម៉ូតូមួយគ្រឿង ម៉ាកប៊ែត ពណ៌ក្រហម ស ស្លាកលេខ ភ្នំពេញ 1HG-8528 លេខតួ៩០០៩២០៨ លេខម៉ាស៊ីន៩០០៩២១៤ (ម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់)។

ប្រភពប្រាប់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២២ម៉៣០នាទី កំលុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះទៅដល់ចំណុច ផ្លូវ៨៦កែង៦១ ភូមិ១០ សង្កាត់ស្រះចក បានលឺសូរសំលេងស្រែកផ្អើលឆោឡោ ចោរឆក់ទូរស័ព្ទ ឃើញជនសង្ស័យម្នាក់(ចេង នុត) កំពុងរត់គេចខ្លួន កំលាំងយើងក៏បានអន្តរាគមឃាត់បានជនសង្ស័យនិងម៉ូតូម៉ាកប៊ែត(ជិះធ្វើសកម្មភាពឆក់) នាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។

ចំណែកជនរងគ្រោះ បន្ទាប់ពីដណ្តើមយកបានទូរស័ព្ទដៃពីជនសង្ស័យវិញ ក៏ទៅបាត់ដោយពុំបានមកដាក់ពាក្យបណ្តឹងទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!