ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ នៅភូមិច្រាបក្រសាំង

2 ខែ មុន 46 តូ សុផល

បាត់ដំបង៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០ នាទីល្ងាច

ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរក្រុងបាត់ដំបងឃាត់ខ្លួនរួមទាំងថ្នាំញៀនតាមភាពជាក់ស្តែង។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានអោយដឹងថា៖
ជនសង្ស័យឈ្មោះ ហាក់ លីហៀង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកអធិការបានបន្តថា៖ជនសង្ស័យខាងលើត្រូវកម្លាំងរបស់លោកឃាត់ខ្លួនបានចំណុចភូមច្រសបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដកហូតបានរួមមាន៖ថ្នាំញៀនចំនួនពីរថង់ ទម្ងន់២៨,៨២ក្រាម និងទូស័ព្ទដៃចាស់១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោស ទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!