ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ហើយ! មេប៉ូលីសព្រហ្មទណ្ឌខេត្តកំពត អាងអំណាច ចាប់ប្រជាជន ញាត់ចូលឡាន ដោយមិនមានដីការចាប់ខ្លួន

4 ខែ មុន 424 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត ចេញសេចក្តីស្រាយបំភ្លឺ ៖  ដោយ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​  Chanda Tin បាន​ផ្សព្វផ្សាយ​មាន​ខ្លឹមសារថា​សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌អោយ ប្រជាជនផង ករណីមេប៉ូលីសព្រហ្មទណ្ឌខេត្តកំពត អាងអំណាចចាប់ប្រជាជនញាត់ចូលឡាន ដោយមិនមានដីការចាប់ខ្លួន” ។

​ហេតុដូច្នេះ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ សូម​បំភ្លឺដល់​សាធារណជន​មេត្តា​ជ្រាប​ថា​៖​ ដោយ​ទទួល​បាន​បណ្តឹងពី​ការ​សាងសង់​ផ្ទះ​ លើដី​ទំនាស់ ​​និង​ដោយមាន​ការ​ឯកភាព​ពី​ព្រះ​រាជអាជ្ញា​ សមត្ថកិច្ច​បានចុះធ្វើ​ការ​ហាមឃាត់​ម្ចាស់​ផ្ទះ ​ដែលបានសាងសង់លើដីដែលកំពង់មានទំនាស់ ។

កម្លាំង​សមត្ថកិច្ច​បាន​ចុះធ្វើ​ការ​អញ្ជើញ​មេ​ជាង​ដើម្បីធ្វើ​កិច្ចសន្យា​អោយផ្អាក​ការ​សាងសង់ជា​បណ្តោះអាសន្ន​ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​ហើយ​ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​មេជាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​គឺ​មិន​មាន​ការ​ឃាត់​ខ្លួន​ឡើយ​ ។

​សូម​បញ្ជាក់​ករណី​ខាងលើនេះ​ឈ្មោះ​ អ៉ឹង​ មួយ​ ភេទ​ស្រី​អាយុ​ ៦១ ​ឆ្នាំ បាន​ព្រម​ព្រៀង​លក់​ដី​ស្រែ​ទៅ​ឲ្យ​ ឈ្មោះ ប្រេស​ សន​ ទំហំ​ ១៨​ម​ x ៣២ម​ ដោយ​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ ប៉ុន្តែក្រោយ​មក​ អ៉ឹង​ មួយ​ បាន​រំលោភ​លើ​កិច្ច​សន្យា​ទិញ​លក់​ ទំហំ​ ៤.៥០ម​ x ៣២ម​ យកមក​សាងសង់​ផ្ទះ​ដូច​មាន​រូប​ គឺ​សាងសង់​លើ​ដី​ទំនាស់​ មិន​ទាន់​ដោះស្រាយ​រួច​ ជារួមអ្នកលក់ដីគឺជាអ្នក រំលោភយកដីខាងលើនេះតែម្តង ។

ដូចបានជំរាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ