មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៖ ដោយសារផលប៉ះពាល់ដោយបណ្តាញខ្សែកាបអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ បង្គោលអគ្គិសនី
ដើមឈើ និងបំពង់មេរដ្ឋាករទឹករត់នៅក្រោមចិញ្ចើមផ្លូវជាតិលេខ ២ ចាក់អង្រែ ការដ្ឋានដាក់បណ្តាញលូមេមិនអាចដាក់ក្រោមចិញ្ចើមផ្លូវបានលើកំណាត់ចិញ្ចើមផ្លូវប្រវែង ៦៥០ម នៃប្រវែងដាក់លូសរុប ៤២០០ម ដោយពង្វាងការដាក់លូក្នុងសាច់ផ្លូវវិញ ។
ដើម្បីចៀសវាងផលប៉ះពាល់ដាច់ចរន្តអគ្គសនីក្នុងរាជធានីភ្នំពេញដែលបណ្តាលមកពីការរុះរើបណ្តាញអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ ការចំណាយថវិកាអស់ច្រើន ពេលវេលាយូរ និងដើម្បីជំរុញការដោះស្រាយបញ្ហាទឹកលិចធ្ងន់ធ្ងរអោយទាន់ក្នុងរដូវវស្សានេះ ក្រុមហ៊ុនម៉ៅការសាងសង់បានស្នើសុំដាក់លូក្នុងសាច់ផ្លូវដោយធានាជួសជុលអោយបានដូចដើម ឯការចំណាយជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។
Tag: សាំ ពិសិដ្ឋ