ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ លោក ជំ​ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាពដឹកស្រា គេចពន្ធទៅលក់ នៅភ្នំពេញ

4 ខែ មុន 103 តូ សុផល

ឧត្ដរមានជ័យ៖ នៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៩ មានសារ បែកធ្លាយ ថា​ លោក ជំ សំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្ដរមានជ័យ​

ប្រើប្រាស់រថយន្ដអង្គភាព ធ្វើអាជីវកម្មដឹកទំនិញគេចពន្ធពីច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ​ យកទៅលក់នៅទីក្រុងភ្នំពេញ។

ប្រភពបានបង្ហើបអោយដឹងថា​ លោកជុំសំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្ដរមានជ័យ​ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើនគឺប្រភេទស្រាដប និងស្រាបៀររបស់ថៃ ចេញតាមច្រកទ្វាអូស្មាច់ទៅលក់នៅទីក្រុងភ្នំពេញ គឺរាងរាល់ថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ និងគ្រឿសង្ហារឹមផ្សេងទៀតផង។

ប្រភពបន្តរថា លោក ជំ សំនិតប្រើប្រាស់រថយន្ដអង្គភាពដូចរថឯកជនរបស់លោកអញ្ចឹង ពោលគឺរថយន្ដរបស់អង្គភាពមិនអោយមន្រ្ដីណាម្នាក់ប៉ះពាល់ឡើយ ប្រើប្រាស់តែម្នាក់ឯងដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅហើយ។

ប្រភពបន្ថែម លោក ជំ សំនិត បានរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសថៃច្រើនឆ្នាំមកហើយ ដោយមធ្យោបាយដឹកជញ្ជូន ជារថយន្ដរបស់អង្គភាពសាខាពន្ធដាដោយផ្ទាល់ និងប្រើអំណាចរបស់លោកផងទើបការប្រកបរបរទំនិញគេចពន្ធបានកាក់កបរហូតមក។

ជុំវិញករណីខាងលើ មិនអាចសំការបំភ្លឺ ពីលោក ជំ សំនិត បានទេព្រោះមិនអាចស្វែងរកការទំនាក់ទំនងបាន៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ