ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ លោក ជំ សំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្តរមានជ័យ​  ដាក់ឈ្មោះខ្យល់ កិបកេងប្រាក់រដ្ឋអស់ជាច្រើនឆ្នាំ

6 ខែ មុន 227 តូ សុផល

ខេត្តឧត្ដរមានជ័យ៖  នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ នេះ មានការបែកធ្លាយ​ ថា លោក​ ជំ​ សំនិត​ ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ បានបញ្ចូលឈ្មោះកូនស្រីបង្កើតរបស់ខ្លួន​ ម្នាក់ ឈ្មោះ​ និត​ មន្នីនាត ជាមន្រ្តីកិច្ចសន្យា នៅក្នុងសាខាពន្ធដាខេត្តឧត្ដរមានជ័យ។

ប្រភពបានបង្ហើបថាមន្រ្ដីកិច្ចសន្យា សាខាពន្ធដារ ឈ្មោះ និត មន្នីនាត  ជាកូនស្រីរបស់លោកជំសំនិត មិនដែលចូលកន្លែងធ្វើការងារនោះទេ គឺរស់នៅឯទីក្រុងភ្នំពេញធ្វើការងារកន្លែងផ្សេង។

និងបានបើកប្រាក់ខែជាមន្រ្ដីបណ្ដែតរាងរាល់ខែ ព្រោះមានលោកជំសំនិត  ប្រធានសាខាជាអ្នកចុះហត្ថលេខាវត្តមានជំនួសរហូត។

ប្រភពបានបន្តរថា សកម្មភាពនេះ បានកើតឡើងច្រើនឆ្នាំមកហើយ ដែល លោក ជំ សំនិត បានបន្ថែមឈ្មោះខ្មោចយកប្រាក់ខែរដ្ឋ។

នេះជាដ៍ទុច្ចរិតស្មោគគ្រោករបស់ លោក ជំ សំនិត ដែលប្រើលិចកិចកល់ ស៊ីដាច់ ​និងកិបកេង ប្រាក់របស់រដ្ឋ​ ដែលជាគំរូដ៍អាក្រក់របស់ថ្នាក់ដឹកនាំរបស់អង្គភាព។

ជំវិញករណីខាងលើ លោក ជំ សំនិត​ ប្រធានសាខាពន្ធដា ​ខេត្តឧត្ដរមានជ័យ​ មិនបានបកស្រាយបំភ្លឺទេ​ ព្រោះទូសព្ទ័ចូលថាច្រឡំលេខ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ