ព្រឹតិ្តការណ៍ថ្មីៗ

អ្នកទស្សនា រឿង “ផ្ទះចុងភូមិ” សរសើរមិនដាច់ពីមាត់ ថា ល្អមើលខ្លាំង ហើយក៏រន្ធត់ ផងដែរ

6 ខែ មុន 56 តូ សុផល

ភ្នំពេញ ៖ រឿងបើកឆាកដំបូងសម្រាប់ឆ្នាំ ២០១៩ របស់ផលិតកម្ម មហាហង្ស គឺរឿង “ផ្ទះចុងភូមិ”

បានបកសម្ពោធជាផ្លូវការហើយ ដោយរឿងនេះត្រូវបានម្ចាស់ផលិតកម្មអះអាងថា ជារឿងពិត ៧០% ធ្លាប់កើតឡើងនៅ ស្រុកសំឡូត នាខេត្តបាត់ដំបង។

កន្លងមកទស្សនិកជនធ្លាប់តែបានទស្សនា រឿងបែបប្រឌិត ដែលមានទាំងមនោសញ្ចេតនា កំប្លែងសើចសប្បាយ ពីផលិតកម្មមហាហង្ស ប៉ុន្តែចូលមកដល់ឆ្នាំ ២០១៩នេះ ផលិតកម្មបានផលិតរឿងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការពិត នៃផ្ទះមួយនៅខេត្តបាត់ដំបង ដែលជាផ្ទះធ្វើអោយអ្នកស្រុកអ្នកភូមិខ្លាចរអា មិនហ៊ានទៅជិតនោះទេ។

ម្ចាស់ផលិតកម្មដែលមានស្រុកកំណើត មកពីខេត្តបាត់ដំបង លោក អ៊ិន សុភិន បានប្រាប់អោយដឹងថា រឿងនេះលោកផលិតឡើងសម្រឹតសម្រាំងខ្លាំងណាស់ ទម្រាំតែបានដាក់បញ្ចាំង ហើយរឿងនេះគឺជារឿងពិតកើតឡើង នៅស្រុកសំឡូត តែដោយសារតែទីតាំងនៅឆ្ងាយពេក ទើបលោកសម្រេចជ្រើសយកទីតាំង នៅភ្នំរាប ខេត្តកំពង់ចាម និងទីតាំងមួយចំនួនទៀត ដោយសារតែទីតាំងស្រដៀងគ្នា អាចថតបានផង។ សាច់រឿងនេះ មើលទៅគួអោយខ្លាចភ័យរន្ធត់ កំប្លែង មានគ្រប់រសជាតិតែម្តង។

នៅថ្ងៃសម្ពោធរឿងនោះផងដែរ ក៏មានការផ្តល់អោយអ្នកចូលរួមកម្មវិធីសម្ពោធ ចូលទស្សនាផងដែរ ក្រោយពីបានទស្សនាចប់មានការសរសើរពីការដឹកនាំសាច់រឿងល្អ ទាក់ទាញ ហើយរឿងនេះ គឺជារឿងមួយដែលមានសាច់រឿងពិត កំប្លែង មានតារាល្បីៗចូលរួមលេងច្រើន ពោលគឺទស្សនាហើយ មិនខកបំណងនោះទេ។

ក្នុងនោះផងដែរ លោក អ៊ិន សុភិន ក៏បានប្រាប់អោយដឹងទៀតថា មូលហេតុដែលលោកផលិតរឿងនេះឡើង ព្រោះតែលោកធ្លាប់លឺគេនិយាយតៗគ្នាពីរឿងផ្ទះនេះ ក៏ចាប់អារម្មណ៍យកមកផលិតកុនតែម្តង។ ហើយមួយទៀតចង់អោយទស្សនិកជនបានប្លែកអារម្មណ៍ ក្រោយពីបានផលិតរឿងនេះហើយ មានអារម្មណ៍យ៉ាងដូចម្តេចដែរ។ ដូច្នេះចង់ដឹងថា រឿងនេះ មានឈុតឆាកអ្វីខ្លះ អាចចូលទស្សនាបាន ចាប់ពីថ្ងៃទី៨ ខែឧសភា នេះតទៅ នៅគ្រប់រោងភាពយន្ត នានា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ