ព្រឹតិ្តការណ៍ថ្មីៗ

វាលខ្សាច់​ផ្លូវ៦០ម៉ែត្រ សម្បូរ អ្នកលក់ថ្នាំញៀន! ពូតឿជាងប៉ះកង់ ឆ្លៀតចូលទិញ ​យកទៅលក់បន្ត

1 សប្តាហ៍ មុន 42 តូ សុផល

ភ្នំពេញ​ ៖ តំបន់គ្រឿងញៀន វាលខ្សាច់​ផ្លូវ៦០ម៉ែត្រ​ នៅតែល្បីមិនដាច់ តែឃើញសមត្ថកិច្ចចាប់បង្ក្រាបញឹកញាប់ណាស់នៅតែមានអ្នកមកឈលក់ពេញផ្លូវ លក់ទាំងយប់ទាំងថ្ងៃ ដោយសារតែចាប់បង្រ្កាប មិនចេះអស់ មិនចេះចប់ ព្រោះតែសម្បូរអ្នកចែកចាយ ដែលមកឈរលក់ថ្នាំដូចផ្សារត្រី បានកេីតឡេីងវិញទៀតហេីយ ជាក់ស្ដែង​បុរសតឿជាងប៉ះកង់ម៉ូតូម្នាក់ ត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី បន្ទាប់ពីឆែកឆេរឃើញគ្រឿងញៀន ៥កញ្ចប់ នៅជាប់ខ្លួន ខណៈពេលចេញពីទិញគ្រឿងញៀន នៅប្លុកវាលខ្សាច់សំណង់មិនរៀបរយ ​បំណងយកទៅលក់បន្តឲ្យគេ ក្នុងមួយកញ្ចប់ ទិញពីគេ១ម៉ឺន​រៀល​ ហេីយគាត់ចំណេញ ៥ពាន់រៀ​ល​ តែថ្ងៃនេះសំណាងមិនល្អសមត្ថកិច្ចឃាត់បាន បញ្ជូនទៅធ្វេីការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង០៣:៤៥នាទីរសៀល​ ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់​តាក់ហ្វាត) ផ្លូវ៦០ម៉ែត្រ​ ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ហ៊ុយ ចាន់សារ៉ាត់ ឈ្មោះក្រៅ ពៅ ឬហៅ​ តឿ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ៣៩ឆ្នាំ​ មុខរបរជាងប៉ះកង់ម៉ូតូ មានស្រុកំណេីតនៅច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ ស្នាក់នៅជាមួយប្រពន្ធនិងកូន២នាក់ (ម្នាក់អាយុ៨ឆ្នាំ​ ម្នាក់ទៀតអាយុ៥ឆ្នាំ) នៅផ្ទះលេខ៣២៨ ផ្លូវ៦៩ ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ ភ្នំពេញ​។

បេីតាមលោកសម្ដីលោក​ វិចិត្រ​ ​អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​​ បានប្រាប់ឲ្យដឹងថា​ នៅមុនកេីតហេតុ​ កម្លាំងប្រជាការពារខណ្ឌមានជ័យ​ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវ៦០ម៉ែត្រ​ ហេីយបានប្រទះឃេីញជនសង្ស័យខាងលេី​ ដេីរចេញមកពីក្នុងសំណង់មិនរៀបរយ(វាលខ្សាច់​តាក់ហ្វាត) ដោយមាន​អាការៈប្លែក​ងាកមើលចុះឡើងៗ​ ហេីយក៏ដេីរសំដៅទៅរ៉ឺម៉កកង់បីដែលចតនៅមុខចំណុចខាងលេី ដោយមានការសង្ស័យ​ កម្លាំងក៏បានហៅមកសួរនាំ​ ហេីយជនសង្ស័យក៏ឆ្លេីយប្រាប់ថា “គេប្រេីអោយមកទិញអោយគេ” ទេីបសុំឆែកឆេរ​ឃេីញ ក្រាមពណ៌សថ្លា​ ចំនួន០៥កញ្ចប់ថង់តូច និងដែកកេះចំនួន២ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ច​ប៉ុស្ត៍រដ្ឋបាលចាក់អង្រែលេី​ ចុះមកវាយខ្នោះនាំយកទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី​ ដេីម្បីធ្វេីការសាកសួរភ្លាមៗ។

ជនសង្ស័យ​បានឆ្លេីយប្រាប់ថា​ ជារៀងរាល់ថ្ងៃ​ ខ្លួនតែងតែមកទិញថ្នាំពី​ចំណុចវាលខ្សាច់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលេី​ ហេីយយកទៅលក់បន្ត ព្រោះក្នុងមួយកញ្ចប់ ខ្លួនទិញពីគេតែ១ម៉ឺន​រៀល​ប៉ុណ្ណោះ​ ហេីយលក់ឲ្យអ្នកស្គាល់គ្នា ១៥០០០៛​ ហេីយចំណេញ៥ពាន់រៀ​ល​ ក្នុង១កញ្ចប់ ហេីយពួកគេយកទៅជក់​ នៅតាម​ចេតិយ​ ក្នុងវត្តតំបូកខ្ពស់ តែថ្ងៃនេះគាត់មកទិញតែ៥កញ្ចប់សោះ​ ទេីបសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥កញ្ចប់ថង់តូច និងដែកកេះចំនួន២​ និងកង់បីមួយគ្រឿង ពុំមានស្លាកលេខ។

បច្ចុប្បន្ន​​ជន​សង្ស័យ​ ត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!